Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍៖ ជាង៤០​ភាគរយ​នៃ​ប្រជាជន​ស៊ូដង់​ កំពុង​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ធ្ងន់​ធ្ងរ​

បានផុស

នៅ

ប្រជាជន​ស៊ូដង់ជាង ៤០ភាគរយ​ កំពុងប្រឈម​នឹង​ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ ជាមួយ​​សង្គ្រាម​ស៊ីវិល​រយៈ​ពេល​បី​ឆ្នាំ​ នាំ​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏អាក្រក់​បំផុតមួយ​របស់​ពិភពលោក។ យោង​តាម​របាយការណ៍​​របស់​អ្នក​ឃ្លាំ​មើល​ភាព​អត់​ឃ្លាន​សកល​។

យោង​តាម​សារព័ត៌មាន​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ អង្គការចាត់ថ្នាក់​សន្តិសុខ​ស្បៀង ​(IPC) គាំទ្រដោយ​អង្គការសហ​ប្រជា​ជាតិលើក​ឡើង​កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនស៊ូដង់​ជិត ១៩,៥ លាន​នាក់​ កំពុងប្រឈមនឹង​ស្ថានភាព​ដ៏លំបាក​។

ប្រជាជន​ស៊ូដង់​កំពុងកាន់ឆ្នាំ​ង​ទៅ​ទទួល​អាហារ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្គ្រាម​ស៊ីវិលរយៈពេលបីឆ្នាំ​របស់ប្រទេសស៊ូដង់ រវាង​កង​កម្លាំង​ប្រដាប់អាវុធស៊ូដង់ (SAF) និង​ក្រុមកងកម្លាំង​គាំទ្ររហ័ស (RSF) បាន​សម្លាប់​មនុស្ស​រាប់​រយរាប់ពាន់​នាក់ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់លាននាក់​បាត់​បង់​ទី​ជម្រក​នៅក្នុងប្រទេស ក៏​បាន​បង្កើត​ឱ្យ​មាន​កម្រិត​នៃ​ភាព​អត់​ឃ្លាន និង​ទុរ្ភិក្សយ៉ាង។

របាយការណ៍ IPC បញ្ជាក់ថា តំបន់ចំនួន១៤ នៅ​ក្នុង​រដ្ឋ North Darfur, South Darfur និង South Kordofan នៅ​តែ​ប្រឈម​នឹងហានិភ័យនៃ​ទុរ្ភិក្ស ហើយ​មាន​មនុស្ស ១៣៥ ០០០នាក់ ប្រឈមមុខនឹងកម្រិត​នៃភាពអត់​ឃ្លានខ្លាំង​បំផុត​។

លោកស្រី Grace Oongee ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័រវេសថា​៖ «​ ជា​លទ្ធផល​នៃវិបត្តិអត់ឃ្លាន គ្រួសារ​នានាត្រូវបាន​បង្ខំ​ឱ្យ​ចូល​ទៅ​ក្នុងយន្ត​ការ​ស៊ូទ្រាំ​យ៉ាង​អាក្រក់​»។

លោកស្រី Oonge ប្រាប់​សារព័ត៌មាន​ Al Jazeera ថា៖ « យើង​ទទួល​បាន​របាយការណ៍​អំពី​គ្រួសារដែលត្រូវបាន​បង្ខំ​ឱ្យ​ហូប​ស្លឹកឈើ បង្ខំ​ឱ្យ​ហូប​ចំណី​សត្វ រី​ឯ​​របាយការណ៍​​មួយ​ចំនួន​បង្ហាញ​ថា​គ្រួសារ​ខ្លះ​​លួច​​ចូល​​ទៅ​​ក្នុង​​កន្លែង​សម្លាប់​សត្វ​(គោ ក្របី) ដែលបិទទ្វារ ទៅ​យក​ស្បែក​សត្វ​មកបរិភោគ ដើម្បី​​រស់»។

លោក​ស្រី​ព្រមានថា ទាំង​កង្វះ​ខាតលទ្ធភាពទទួល​បាន​អាហារ និង​មណ្ឌលសុខភាព នឹង​នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​។​ តួលេខមួយ​ចំនួន​ពី​របាយការណ៍ IPC និង​តួលេខ​ផ្សេងទៀត អាច​មិនមែនជា​ចំនួន​ពិតប្រាកដនៃ​អ្វីដែលកំពុងកើត​ឡើង​នៅលើ​ដីនេះ​ទេ​៕

អ្នកឃ្លាំមើលសកលក៏បាន​និយាយ​ផងដែរថា កុមារ​ប្រមាណ ​៨២៥ ០០០ នាក់នឹងទទួល​រង​ពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយ​សារ​ភាព​អសន្តិសុខ ការរឹតត្បិតការ​ចូលប្រើប្រាស់ និង​ការកាត់បន្ថយ​ថវិកា​ធ្វើ​ឱ្យ​ការ​ដឹកជញ្ជូនជំនួយ​ទៅកាន់តំបន់ជាច្រើននៃប្រទេស​មានការលំបាក​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម