ព័ត៌មានអន្ដរជាតិ
ថៃរឹតបន្តឹងច្បាប់កញ្ឆាឡើងវិញ ក្រោយការរីករាលដាលខ្លាំងពេក
បើយោងតាមការចេញផ្សាយរបស់ Time Magazine នាពេលថ្មីៗនេះ ប្រទេសថៃបានរឹតបន្តឹងច្បាប់កញ្ឆាវិញក្រោយរីករាលដាលខ្លាំងពេក ដោយសារចាប់ពីឆ្នាំ ២០២២មក ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីដែលអនុញ្ញាតឲ្យផលិតកញ្ឆា និងប្រើប្រាស់កញ្ឆាស្របច្បាប់។ កត្តានេះបានធ្វើឱ្យមនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍ក្នុងការទៅលេងប្រទេសថៃដើម្បីសាកល្បងប្រើប្រាស់កញ្ឆា ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ទាក់ទងនឹងកញ្ឆា។

ដោយសារតែកញ្ឆាក្លាយជាទំនិញស្របច្បាប់ តំបន់ទេសចរណ៍ដូចជា បាងកក ឈៀងម៉ៃ ភូកេត និងប៉ាតាយ៉ា សុទ្ធតែកន្លែងប្រើប្រាស់កញ្ឆាធ្វើអាជីវិកម្មសម្រាប់ភ្ញៀវទេសចរ។ អ្នកទេសចរត្រូវបានទាក់ទាញឱ្យទៅហាងកាហ្វេកញ្ឆា ស្ប៉ាសុខភាព ដំណើរទេសចរណ៍តាមកសិដ្ឋានដាំកញ្ឆា និងបទពិសោធន៍អាហារមានរួមបញ្ចូលកញ្ឆា ដោយជួយកសាងឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ចាប់តាំងពីពេលនោះមក ការផលិត និងលក់កញ្ឆាបានក្លាយជាឧស្សាហកម្មជាតិដ៏ធំទូលាយមួយ ដែលបង្កើតបានប្រហែល ១១០០០ កន្លែងចែកចាយ ដោយប្រភពមកពីកសិដ្ឋាននៅទូទាំងប្រទេស។ ឧស្សាហកម្មនេះក៏បានជួយប្រទេសថៃឱ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរសម្រាប់អ្នកដែលកំពុងស្វែងរកសារធាតុនេះត្រូវបានគេប៉ាន់ប្រមាណថានៅឆ្នាំ ២០២២ នឹងឈានដល់ ១.២ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីការប៉ះពាល់ដល់យុវជនសម្រាប់ការប្រើប្រាស់ក្នុងការកម្សាន្តខុស និងកង្វះបទប្បញ្ញត្តិច្បាស់លាស់។ រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃបានសម្រេចឱ្យការប្រើប្រាស់កញ្ឆាបែបកម្សាន្ត (លើសពីវិស័យវេជ្ជសាស្ត្រ) ជារឿងខុសច្បាប់ម្តងទៀត។
នៅឆ្នាំ ២០២៥ ច្បាប់ថ្មីត្រូវបានប្រកាស៖ កញ្ឆាអាចប្រើបានសម្រាប់តែហេតុផលវេជ្ជសាស្រ្ត អ្នកត្រូវការវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតដើម្បីទិញផ្កាកញ្ឆា ការជក់បារីនៅទីសាធារណៈមិនត្រូវបានអនុញ្ញាតទេ ហើយអ្នកណាក៏ដោយដែលបំពានច្បាប់ទាំងនេះអាចនឹងត្រូវពិន័យ ឬជាប់គុក។ ទោះយ៉ាងណាច្បាប់នេះកំពុងមានភាពចម្រួងចម្រាសដោយមនុស្សមួយចំនួនគាំទ្រ ខណៈមួយចំនួនមិនគាំទ្រលើហេតុផលប៉ះពាល់ដល់វិស័យទេសចរ និងអាភជីវកម្មជាច្រើន។
គួរបញ្ជាក់ថាការផ្លាស់ប្តូរនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយដែលអាចប៉ះពាល់ទាំងអាជីវកម្មក្នុងស្រុក និងភ្ញៀវទេសចរក្នុងប្រទេសថៃ។ ទោះបីការប្រើកញ្ឆាជាឱសថនៅតែស្របច្បាប់ អ្នកទេសចរនឹងត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីវេជ្ជបណ្ឌិតថៃដើម្បីប្រើប្រាស់៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


