ព័ត៌មានអន្ដរជាតិ
១៧ខេត្តនៅថៃ ប្រឈមហានិភ័យបាក់ដីនិងគ្រោះទឹកជំនន់
នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយនៃប្រទេសថៃ បានចេញការព្រមានដល់ខេត្តចំនួន១៧ ឲ្យប្រយ័ត្នចំពោះបំណាក់ដីនិងទឹកជំនន់ ក្នុងសប្តាហ៍នេះ។

ខេត្តប្រឈមហានិភ័យទាំងនោះមានដូចជា Chiang Rai, Phayao, Nan, Tak, Loei, Nong Khai, Bueng Kan, Udon Thani, Roi Et, Yasothon, Surin, Si Sa Ket, Ubon Ratchathani, Chanthaburi, Trat, Ranong និង Phangnga។
ក្នុងសេចក្តីប្រកាសដែលផ្សាយដោយ Bangkok Post នៅថ្ងៃអង្គារទី១ខែកក្កដាឆ្នាំ២០២៥ នាយកដ្ឋានបានព្រមានឲ្យខេត្តទាំង១៧ ត្រៀមខ្លួនទប់ទល់នឹងគ្រោះធម្មជាតិដោយសារតែឥទ្ធិពលនៃព្យុះ បង្កជាភ្លៀងធ្លាក់ខ្លាំងរហូតដល់ចុងសប្តាហ៍។

មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋានថែមទាំងប្រកាសឲ្យបណ្តាខេត្តតាមដងទន្លេមេគង្គ ត្រូវប្រុងជើងការ តាមដានកម្ពស់ទឹក និងប្រុងប្រៀបខ្លួនជាប់ជានិច្ចផងដែរ ក្នុងករណីមានរឿងអាក្រក់ណាមួយកើតឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញមនុស្សស្លាប់ថែមទៀត ក្នុងគ្រោះអគ្គិភ័យឆេះរោងចក្រនៅ ថៃ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន