ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ថែមទៀត ក្នុងគ្រោះអគ្គិភ័យឆេះរោងចក្រនៅ ថៃ
យោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមព្រឹកថ្ងៃអង្គារទី១ខែកក្កដាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រក្រដាសអនាម័យនៅខេត្ត Saraburi ប្រទេសថៃ បានកើនឡើងដល់៨នាក់ហើយ។

សារព័ត៌មាន Khaosod ផ្សាយថា ក្រៅពីអ្នកស្លាប់ ក៏នៅមានមនុស្ស២នាក់ទៀតកំពុងបាត់ខ្លួន ខណៈ២៤នាក់រងរបួស ក្នុងនោះ៤នាក់របួសធ្ងន់។
អគ្គិភ័យកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទទី៣០ខែមិថុនាឆ្នាំ២០២៥ ដោយឆាបឆេះរោងចក្ររបស់ក្រុមហ៊ុន Riverpro Pulp and Paper Co Ltd ស្ថិតនៅតំបន់ឧស្សាហកម្ម Hemaraj ក្នុងស្រុក Nong Khae។

ទោះបីជាយ៉ាងណាក៏ដោយ ថៃនៅតែមិនទាន់បញ្ជាក់ពីមូលហេតុពិត ដែលបង្កឲ្យមានគ្រោះអគ្គិភ័យដ៏សាហាវនេះ នៅឡើយទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញមនុស្សស្លាប់ ៦នាក់ហើយ ក្នុងហេតុការណ៍ឆេះរោងចក្រនៅថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


