ខេត្តថៃចំនួន៥ ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន ដោយសារគ្រោះបំណាក់ដី និងទឹកជំនន់ហូរបុកយ៉ាងគំហុក ដល់ចុងសប្តាហ៍...
ខេត្តភាគខាងជើងប្រទេសថៃ គឺ Phetchabun បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលព្យុះភ្លៀង...
ប្រទេសថៃ បានចេញការព្រមានដល់ស្រុកចំនួន៣ក្នុងខេត្ត Songkhla អំពីជំនន់រហ័សនិងបំណាក់ដីធ្ងន់ធ្ងរ ស្របពេលព្យុះមូសុងកំពុងវាយប្រហារ។ តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥, នាយកដ្ឋានឧតុនិយមថៃ ព្រមានថា ស្រុក Hat Yai, Saba Yoi និង Sadao កំពុងប្រឈមអាសន្នធំនៃគ្រោះទឹកជំនន់និងបាក់ដី ជាឥទ្ធិពលនៃព្យុះមូសុង ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លា ឥតឈប់។ ដោយសារតែគ្រោះថ្នាក់ធ្ងន់ធ្ងរ នាយកដ្ឋានបានប្រាប់ឲ្យពលរដ្ឋត្រូវប្រញាប់ជម្លៀសនិងរើអ៊ីវ៉ាន់ព្រមទាំងរបស់មានតម្លៃ ទៅកាន់ទីទួលសុវត្ថិភាពឲ្យហើយ ថែមទាំងព្រមានឲ្យប្រយ័ត្នការឆក់ខ្សែភ្លើងផងដែរ។ ការព្រមាននេះកើតឡើងស្របពេល ថៃប្រកាសអាសន្នកម្រិតពណ៌លឿងនៅ Hat Yai រួចទៅហើយ ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់បង្កជាជំនន់លិចហូរហៀរប្រឡាយស្ទឹងបឹងបួ និងទឹកហូរបុកយ៉ាងគំហុក។ សូមជម្រាបថា ខេត្ត Songkhla ទើបធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវដែលវាយប្រហារចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ។ ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូង គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ៕ អត្ថបទ៖ សុខ សុវណ្ណ
ច្រើនតំបន់នៅថៃ បានប្រកាសអាសន្នអំពីទឹកជំនន់និងបំណាក់ដី ខណៈគ្រោះធម្មជាតិ កំពុងវាយប្រហារប្រទេសនេះ ខ្លាំងដៃមែនទែន...
តំបន់ផ្សារអាយុកាល១០០ឆ្នាំក្នុងភូមិ Tha Sak នៃស្រុក Phichai ខេត្ត Uttaradit ត្រូវប្រកាសអាសន្ន ព្រោះតែបំណាក់ដីបាក់អគារនិងផ្ទះច្រើនខ្នងចូលទន្លេ...
ផ្ទួនៗតែម្តងដែលប្រទេសថៃ កើតមានគ្រោះបាក់ស្រុតផ្លូវ ដោយដំបូងឡើយមានតែនៅទីក្រុងបាងកកប៉ុណ្ណោះ ប៉ុន្តែឥឡូវសូម្បីនៅខេត្ត ឈុនបុរី ក៏បាក់ស្រុតផ្លូវដែរ...
ហេតុការណ៍បាក់ផ្លូវ Samsen ក្នុងទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗ...