ព័ត៌មានជាតិ
កុដិទ្រុឌទ្រោមក្នុងវត្តមួយ មានអាយុជាង ២០០ ឆ្នាំ ទទួលបានការចាប់អារម្មណ៍ ពីសិស្សចុះមកសិក្សាស្វែងយល់
កុដិមួយខ្នងមានជញ្ជាំងធ្វើពីដីបូកបាយអរ ដែលបានកសាងឡើងអស់រយះពេលជាង ២០០ ឆ្នាំមកហើយនេះ បានទទួលការចាប់អារម្មពីភ្ញៀវជាតិនិងអន្តរជាតិ និងសិស្សនិសិត្ស ក្នុងការសិក្សាស្រាវជ្រាវ។
អាជ្ញាធរមូលដ្ឋានប្រាប់ថា កុដិនេះស្ថិតក្នុងវត្តដ៏ចំណាស់មួយដែលមានសភាពទ្រុឌទ្រោម មានទីតាំងស្ថិតនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះសង្ឃ ១ អង្គដែលបានបួសតាំងពីវ័យក្មេង និងមានស្រុកកំណើតនៅក្នុងឃុំភ្នំសំពៅផងនោះបានមានសង្ឃដីកាប្រាប់កម្ពុជាថ្មីថា កុដិបុរាណមួយខ្នងនៅក្នុងវត្ត “សុវណ្ណគិរីភេត្រារាម”ហៅវត្តភ្នំសំពៅ” កសាងអំឡុង ឆ្នាំ១៨១៤ មានអាយុកាលជាង ២១០ ឆ្នាំហើយ មានសភាពទ្រុឌទ្រោមខ្លាំង។
ព្រះអង្គ យក់ សឺន បន្តថា ព្រះអង្គក៏ធ្លាប់បានជួយថែរក្សាកុដិនេះដែរ បើគិតពីវត្តភ្នំសំពៅ មានចម្ងាយ៤០គីឡូម៉ែត្រ អ្នកស្រុកតែងទម្លាប់ហៅថា វត្តភ្នំសំពៅខាងកើត និងវត្តភ្នំសំពៅខាងជើង។



បើតាមព្រះអង្គ យក់ សឺន ដោយសាតែកុដិនោះមានសភាពទ្រុឌទ្រោមផ្នែកជញ្ជាំងបាយអរ បានខូចខាតផ្នែកខាងក្រោយខ្លះ ហើយនៅក្នុងឆ្នាំ១៩៩៨ ព្រះអង្គបានជួសជុលបូកដីនិងលាបប៉ាតបាយអរ ក្នុងការរក្សាធាតុដើម ដើម្បីទុកឲ្យក្មេងៗក៏ដូចជា យុវជនជំនាន់ក្រោយបានសិក្សានិងស្វែងយល់ពីស្នាដៃទំនៀមទម្លាប់របស់ដូនតាខ្មែរ ហើយក៏មានភ្ញៀវបរទេសមកទស្សនាស្វែងយល់ពីប្រពៃណីខ្មែរ ជាបន្តបន្ទាប់ផងដែរ ខណះបច្ចុប្បន្នវត្តនេះ មានព្រសង្ឃតែ ៣ អង្គប៉ុណ្ណោះនៅថែរក្សានិងគោរពប្រតិបត្តិ ជាមួយពុទ្ធបរិស័ទជាអ្នកភូមិស្រុក។
លោក ហម អរុណ អនុប្រធាន និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា “វត្តសុវណ្ណគិរីភេត្រារាម” ហៅ វត្តភ្នំសំពៅកើត ត្រូវបានដាក់ក្នុងបញ្ជីជាវត្តទេសចរណ៍រួចហើយ។ វត្តនេះ ក៏មានភ្ញៀវទេសចរក្រៅស្រុក បានមកទស្សនាកម្សាន្ត ដើម្បីសិក្សាស្វែងយល់អំំពីទំនៀមទម្លាប់ប្រពៃណីខ្មែរជាបន្តបន្ទាប់ ក្នុងនោះគេឃើញមានសិស្សនិសិត្សទាំងក្នុងនិងក្រៅស្រុកមកទស្សនា ជាពិសេសពួកគេផ្តោតអារម្ភលើជញ្ជាំងបាយអរកុដិ៕
អត្ថបទ÷សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ