Connect with us

ព័ត៌មានជាតិ

ពលករខ្មែរវិលត្រលប់ពីថៃទទួលបានការងារល្អ អំពាវនាវឲ្យពលករផ្សេងៗទៀតត្រលប់មកធ្វើការនៅក្នុងស្រុកវិញ

បានផុស

នៅ

ពលករខ្មែរជាច្រើនរូបដែលទើបត្រលប់មកពីប្រទេសថៃ ហើយបានទទួលឱកាសការងារល្អនៅក្នុងស្រុក តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលករខ្មែរផ្សេងៗទៀត ដែលកំពុងនៅប្រទេសថៃវិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងនៅរង់ចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«មកស្រុកយើងវិញមក ស្រុកយើងមិនខ្វះការងារធ្វើទេ»។ នេះជាសេចក្តីអំពាវនាវរបស់លោក ឡាំ គឹមឈាង ជាអតីតពលករផ្នែកសំណង់នៅប្រទេសថៃ ដែលបានត្រលប់មកប្រទេសកំណើតវិញ និងអំពាវនាវទៅកាន់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។

លោក ឡាំ គឹមឈាង ទទួលបានឱកាសការងារថ្មីនៅរោងចក្រផលិតស្បែកជើងគ្រប់ប្រទេស ភូហ្វុង (ខេមបូឌា) ស៊ូ ឯ.ក ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំណែកលោកស្រី ភឿន សុខឃឹម ដែលជាពលករខ្មែរមួយរូប ទើបត្រលប់មកពីប្រទេសថៃ និងទទួលបានឱកាសការងារថ្មីនៅតំបន់សេដ្ឋកិច្ចចេជាំង ខេត្តកោះកុង បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអភិបាលខេត្តកោះកុង បានយកចិត្តទុកដាក់ជាខ្លាំងចាប់តាំងពីគាត់បានត្រលប់មកវិញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរកការងារឲ្យធ្វើ និងមានការងារធ្វើគ្រប់គ្រាន់ ប្រាក់ខែក៏មានភាពសមរម្យផងដែរ។

ជាមួយគ្នានោះ លោកស្រី រិន សុខេង ជាអតីតពលករលក់អីវ៉ាន់នៅប្រទេសថៃរយៈពេល៣ឆ្នាំ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ មានអារម្មណ៍សប្បាយចិត្ត រីករាយ និងរំភើប ដែលបានត្រលប់មកស្រុកកំណើតវិញ និងមានការងារធ្វើភ្លាមៗតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នាពេលបច្ចុប្បន្ន លោកស្រីកំពុងធ្វើការនៅរោងចក្រ មីនីបៀ (ខេមបូឌៀ)។

លោកស្រីនិយាយថា «នាងខ្ញុំសូមអរគុណដល់សម្តេច ហ៊ុន ម៉ាណែត ព្រមទាំងក្រសួងការងារ ដែលបានរកការងារល្អៗ ការងារនៅភ្នំពេញច្រើនឲ្យពលករនៅថៃ ដែលត្រលប់មកស្រុកខ្មែរវិញមានការងារធ្វើជាច្រើន»។

សូមបញ្ជាក់ថា នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ មានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក នៅប្រចាំការ ដើម្បីផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រលប់មកស្រុកកំណើតវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង សួរ៖ ​កត្តា​សន្ដិភាព​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​កាន់​ប៊ិកជំ​នួស​ ដោយ​ការ​កាន់​កាំភ្លើងក្នុង​សមរភូមិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវ​បណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិព្រឹក្សាខារាម (វត្តតូប)

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ឃុំអារក្សត្នោត នាំយកគ្រឿងឧបភោគបរិភោ​គ ​ជូនកងពលអន្តរាគមន៍លេខ៧​ ក្នុងភូមិសាស្ត្រ​ខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេដឹកនាំ ​អ៊ីរ៉ង់ ​បង្ហាញ​ខ្លួន​​លើក​ដំបូង ​ចាប់​តាំង​ពី​មាន​សង្គ្រាម​ជាមួយ ​អ៊ីស្រាអែល

នយោបាយ៨ ម៉ោង មុន

លោក យឿន យឿត អះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

Elon Musk អបអរ​ការ​បង្កើត​គណបក្ស​ថ្មី​ ចំថ្ងៃតែមួយ ដែលលោកត្រាំចេញច្បាប់ដ៏ចម្រូងចម្រាស​

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ឃុំអារក្សត្នោត នាំយកគ្រឿងឧបភោគបរិភោ​គ ​ជូនកងពលអន្តរាគមន៍លេខ៧​ ក្នុងភូមិសាស្ត្រ​ខេត្តព្រះវិហារ

នយោបាយ៨ ម៉ោង មុន

លោក យឿន យឿត អះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម