ព័ត៌មានជាតិ
វិស័យឯកជនគាំទ្ររដ្ឋាភិបាលក្នុងការរៀបចំធ្វើតេស្តទទួលស្គាល់ជំនាញពីមុន សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ
វិស័យឯកជននៅកម្ពុជាបានបង្ហាញការគាំទ្រជាខ្លាំងចំពោះរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់អតីតពលករត្រឡបមកពីប្រទេសថៃ ដើម្បីទទួលស្គាល់ជំនាញផ្លូវការ ទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។

លោក សាយនី យូសន នាយកគ្រប់គ្រងក្រុមហ៊ុនសាងសង់ Sayny E&C បានឱ្យដឹងថា RPL គឺជាកម្មវិធីដ៏ល្អមួយសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ ខណៈដែលវិស័យឯកជនបាននិងកំពុងរង់ចាំទទួលដោយក្ដីរីករាយ។ លោកបន្តថា កម្មវិធីនេះក៏បានឆ្លើយតបក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដែលត្រូវបានទទួលស្គាល់ជំនាញផងដែរ។

លោកថ្លែងថា «ខ្ញុំចង់ឱ្យក្រសួងមានការចេញលិខិតថាឈ្មោះនេះៗ បានឆ្លងកាត់វគ្គនេះៗ អ៊ីចឹងមកវាធូ ហើយទី២ អ្នកដែលឆ្លងកាត់ចឹងៗពេលខ្លះ គាត់ក៏មានអារម្មណ៍មួយថាធ្វើអីគិតពីរឿងសុវត្ថិភាព គិតអីធ្វើពីជំនាញរបស់គាត់ពិតប្រាកដ»។

លោក គា សារិទ្ធ ទីប្រឹក្សាផ្នែកសាងសង់ នៃក្រុមហ៊ុនបុរីវីឡាទួលសង្កែ បានលើកឡើងថា កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុននេះគឺជាទំនុកចិត្តសម្រាប់វិស័យឯកជន និងជាការបង្កលក្ខខណៈងាយស្រួលក្នុងការជ្រើសរើសកម្លាំងជំនាញពិតប្រាកដសម្រាប់ផលិតកម្មការងារ។

លោកថ្លែងថា «បើនិយាយពីប្រទេសកំពុងអភិវឌ្ឍដូចប្រទេសយើង កម្មវិធីហ្នឹងល្អ ព្រោះបានបែងចែកច្បាស់លាស់ ប្រទេសអភិវឌ្ឍគឺដោយសារតែអ្នកជំនាញ បើជំនាញហ្នឹងខ្លាំងទាំងអស់គ្នា ប្រទេសហ្នឹងរីកចម្រើន បានន័យថា រោងចក្រចូលមក ស្អីៗជំនាញទាំងអស់ ចឹងអ្វីដែលបងប្អូនអតីតពលករមកពីថៃដែលខ្ញុំគិត យើងល្អវិញ ដោយសារអី យកជំនាញប្រទេសដែលគេជឿនលឿន យកមកអភិវឌ្ឍប្រទេសយើង»។

សូមបញ្ជាក់ថា ការគាំទ្ររបស់វិស័យឯកជនបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី«ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសួនអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងធ្វើជាសាក្សីលើការអនុវត្តកម្មវិធី RPL ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


