ព័ត៌មានជាតិ
អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់បានចូលរួម និងទទួលបានការងារក្នុងវេទិកាការងារនៅខេត្តប៉ៃលិន និងបាត់ដំបង
អតីតពលករមកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារសរុបជិត ៤ពាន់នាក់បានចូលរួម និងទទួលបានឱកាសការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឡើងនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង កាលពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ”។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នេះថា វេទិកាការងារនេះបានរៀបចំឡើងនៅទីតាំង ៤កន្លែង រួមមានស្រុកសាលាក្រៅ និងក្រុងទេពនិមិត្ត ខេត្តប៉ៃលិន និងស្រុកសំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារដែលមាននៅក្នុងស្រុកយ៉ាងសម្បូរបែបជូនដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ។

លោកបញ្ជាក់ថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ៣,៧១៣នាក់ បានអញ្ជើញចូលរួមស្វែងរកការងារធ្វើក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។
ក្នុងឱកាសនោះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣៩៦នាក់ (តួលេខបឋម) ដែលទទួលបានការងារពីក្រុមហ៊ុន រោងចក្រសហគ្រាសធំៗចំនួន ៧ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋានផ្ទាល់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ស៊ុន មេសា។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរដែលខកខានមិនបានចូលរួមក្នុងវេទិកានេះ សូមទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ។

សូមរំឮកថា មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៨៧លើក ខណៈពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


