ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ ៖ កម្ពុជា ត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយ អតីតពលករមកពីថៃ និងមានបំណងត្រឡប់មកកម្ពុជាវិញ
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការរបស់ក្រសួងស្តីពីការជួយអតីតពលករ និងពលករដែលមានបំណងត្រឡប់ពីប្រទេសថៃ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា «កម្ពុជា ត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ»។


អ្នកនាំពាក្យដដែល រូបនេះ លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា សម្បូរទៅដោយរោងចក្រសហគ្រាស ដែលកំពុងតែស្រូបយកកម្លាំងពលកម្មនៅក្នុងស្រុករាប់ម៉ឺននាក់ ដើម្បីយកមកបំពេញតម្រូវការងាររបស់ខ្លួន។


លោក ស៊ុន មេសា គូសបញ្ជាក់ថា «នៅកម្ពុជាមានការងារធ្វើច្រើន ក្នុងនោះពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដែលទទួលបានឱកាសការងារមានចំនួនប្រមាណជាង ៨០ ម៉ឺននាក់ហើយ បន្ថែមពីនេះ កម្ពុជា នៅសល់ឱកាសការងារសម្បូរបែបជាច្រើនម៉ឺនកន្លែងទៀតដែលកំពុងរងចាំបងប្អូន»។


លោកបានសង្កត់ធ្ងន់ថា ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចក្នុងការរកការងារធ្វើជូនពលរដ្ឋខ្មែរ អតីតពលករដែលបានត្រឡប់មកពីប្រទេសថៃ និងបងប្អូនពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ។


គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណជាង ៩៥ ម៉ឺននាក់ ដោយក្នុងនោះ មានអតីតពលករខ្មែរដែលទទួលបានឱកាសការងារធ្វើចំនួនជាង ៦៣ ម៉ឺននាក់ តាមរយៈយន្តការក្រសួង និងវិស័យឯកជន នៅតាមរោងចក្រសហគ្រាសទាំងក្នុង និងក្រៅប្រព័ន្ធ។


ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវសាជាថ្មីទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអតីតពលករមកពីប្រទេសថៃ និងមានបំណងត្រឡប់មកពីប្រទេសថៃ ពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


