ព័ត៌មានអន្ដរជាតិ
ត្រាំ-ហ្សេលេនស្គី ពិភាក្សាអំពីការបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្ទនាតាមទូរសព្ទរយៈពេល៤០នាទីកាលពីថ្ងៃសុក្រទី៤កក្កដា ដោយផ្តោតលើការពង្រឹងខែលអាកាសរបស់ក្រុងកៀវ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងដៃពីរុស្ស៊ី។

លោក ហ្សេលេនស្គី បានពណ៌នាការហៅទូរសព្ទនេះថា«មានសារៈសំខាន់» និង«មានផ្លែផ្កា» ដោយបន្ថែមថា ភាគីទាំងពីរបានប្តេជ្ញាចិត្តរៀបចំកិច្ចប្រជុំតាមដានរវាងប្រជាជាតិទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពង្រឹងដែនអាកាសអ៊ុយក្រែន។ ពួកគេបានពិភាក្សាគ្នាអំពីការផលិត ការទិញ និងការវិនិយោគ លើប្រព័ន្ធការពារដែនអាកាស ជាពិសេសប្រព័ន្ធមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក រួមជាមួយនឹងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក និងការសម្របសម្រួលការការពារទីក្រុងនានារបស់អ៊ុយក្រែនឲ្យកាន់តែប្រសើរឡើង។
មន្ត្រីអ៊ុយក្រែនបានសម្តែងសុទិដ្ឋិនិយមថា សេចក្ដីប្រកាសអំពីការផ្អាកការផ្គត់ផ្គង់សព្វាវុធមួយចំនួននាពេលថ្មីៗរបស់អាមេរិកចំពោះអ៊ុយក្រែន អាចត្រូវបានដកចេញវិញ បន្ទាប់ពីការពិភាក្សាប្រកបដោយផលិតភាពរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី។ តាមសេចក្តីរាយការណ៍ លោក ត្រាំ បានយល់ព្រមពិនិត្យលើការពន្យារពេលដឹកជញ្ជូន និងពិចារណាបន្តការគាំទ្រឡើងវិញ។
សូមជម្រាបថា ការហៅទូរសព្ទរបស់មេដឹកនាំអាមេរិកជាមួយលោក ហ្សេលេនស្គី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការជជែកគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ដែលលោក ត្រាំ បានបានសម្តែងការខកចិត្ត ដោយនិយាយថា កិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី «គ្មានបានសាច់ការអ្វីឡើយ» ក្នុងការឆ្ពោះទៅរកបទឈប់បាញ់នៅអ៊ុយក្រែន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សេចក្ដីជូនដំណឹង១៣ ម៉ោង ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ