ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បញ្ជាដ្រូនបើកបុកមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន និងផ្លោងមីស៊ីលដាក់ ហ្សកដានី ផ្អើលអស់មជ្ឈិមបូព៌ា!
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងយ៉ាងក្តៅគគុក បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញមុខប្រកាសក្តែងៗថា ខ្លួនបានបើកការវាយប្រហារដោយផ្ទាល់ទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសបារ៉ែន និងហ្សកដានី ដើម្បីសងសឹកឱ្យការដែលអាមេរិកបានវាយប្រហារលើកំពង់ផែ និងកោះនានារបស់ខ្លួន នៅតំបន់ច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចុះផ្សាយរបស់ Al Jazeera នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ក្នុងសេចក្តីថ្លែងការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខាងកងទ័ពអ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនបានប្រើប្រាស់ហ្វូងដ្រូនហោះទៅបុកទីស្នាក់ការកងពលធំទី៥ របស់កងទ័ពជើងទឹកអាមេរិក នៅប្រទេសបារ៉ែន ព្រមទាំងបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ទៅកម្ទេចមូលដ្ឋានទ័ពអាកាសអាមេរិក នៅក្នុងតំបន់ Azraq នៃប្រទេសហ្សកដានី ថែមទៀតផង។
ការវាយប្រហារដ៏កំហុកនេះ បានធ្វើឱ្យប្រទេសជិតខាងដូចជា គុយវ៉ែត ដែលជាកន្លែងលាក់កងទ័ពអាមេរិកដ៏ធំមួយដែរនោះ ត្រូវប្រកាសអាសន្នជាបន្ទាន់ ដោយសារតែប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានរកឃើញ និងកំពុងស្ទាក់ចាប់បំផ្លាញចោលនូវ «គោលដៅហោះហើររបស់សត្រូវ» ដែលកំពុងសំដៅចូលមកទឹកដីខ្លួនដូចគ្នា។
គួរបញ្ជាក់ថា ភ្លើងសង្រ្គាមដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមានហេតុការណ៍តានតឹងខ្លាំងមួយកាលពីថ្ងៃអង្គារ ពោលគឺនៅពេលដែលឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Apache មួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេបាញ់ទម្លាក់នៅចំតំបន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


