ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រាប់អាមេរិកឱ្យចេញពីតំបន់របស់ខ្លួន ប្រសិនបើចង់មានសុវត្ថិភាព
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ឆ្លើយតបទៅនឹងរលកនៃការវាយប្រហារចុងក្រោយបំផុតរបស់អាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហារសងសឹកពីសំណាក់អ៊ីរ៉ង់ ដោយប្រាប់ភាគីសហរដ្ឋអាមេរិកឱ្យចាកចេញពីតំបន់របស់ខ្លួន ប្រសិនបើចង់មានសុវត្ថិភាព។
លោក Araghchi បង្ហោះនៅលើបណ្តាញសង្គម X ថា៖ « ទោះបីអាមេរិកបរាជ័យនៅលើសមរភូមិហើយក៏ដោយ តែអាមេរិកបានជ្រើសរើសសាកល្បងការតាំងចិត្តរបស់យើង។ កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់យើង នឹងមិនទុកការវាយប្រហារ ឬការគំរាមកំហែងណាមួយចោលឡើយ ដោយមិនមានការឆ្លើយតបឡើយ»។ នេះបើយោងតាមសារព័ត៌មាន TRT World ផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញសារព្រមាននៅព្រឹកថ្ងៃពុធនេះថា គ្មានការវាយប្រហារ ឬការគំរាមកំហែងណាមួយប្រឆាំងនឹងអ៊ីរ៉ង់នឹងមិនត្រូវបានតបតវិញនោះឡើយ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។
លោក Araghchi បន្ថែមថា៖ « កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់យើងនឹងមិនទុកការវាយប្រហារ ឬការគំរាមកំហែងណាមួយដែលមិនទាន់មានការឆ្លើយតបឡើយ។ សហរដ្ឋអាមេរិកគួរចាកចេញពីតំបន់របស់យើង ប្រសិនបើអ្នកចង់មានសុវត្ថិភាព»។
លោករដ្ឋមន្ត្រី លើកឡើងបន្តថា៖ « ប្រវត្តិសាស្ត្រនៃឈូងសមុទ្រពែរ្សមានជំពូកជាច្រើនកត់ត្រាជោគវាសនាដ៏អាក្រក់របស់អ្នកខាងក្រៅដែលចង់ឈ្លានពាន»។
នៅមុននេះបន្តិច ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះ និងការវាយប្រហារដោយគ្រាប់ផ្លោងនៅកោះ Qeshm, Sirik, Minab និង Jask ភាគខាងត្បូងខេត្ត Hormozgan ខណៈប្រព័ន្ធការពារដែនអាកាសកំពុងទទួលបានសកម្មភាពនៅកោះ Bandar Abbas, Qeshm និង Sirik ។
ការវិវត្តន៍ចុងក្រោយនេះបានកើតឡើង បន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ប្រកាសថាកងកម្លាំងអាមេរិកបានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងឧប្បត្តិហេតុមុនមួយ៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


