ព័ត៌មានអន្ដរជាតិ
សភាអាមេរិក អនុម័តថវិកា ៧០ពាន់លានដុល្លារ ឱ្យលោក ត្រាំ យកទៅពង្រឹងព្រំដែន
បន្ទាប់ពីប្រកែកគ្នាយ៉ាងតឹងសសៃ ក រហូតធ្វើឱ្យស្ថាប័នរដ្ឋខ្លះត្រូវបិទទ្វារ ទីបំផុតភាពទាល់ច្រកខាងនយោបាយនៅក្នុងសភាជាតិអាមេរិក ជុំវិញរឿងលុយកាក់សម្រាប់ពង្រឹងច្បាប់អន្តោប្រវេសន៍ ត្រូវបានបញ្ចប់ហើយកាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសភាតំណាងរាស្ត្រ ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតអនុម័តច្បាប់ថវិកា ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៧០ ពាន់លានដុល្លារ សម្រាប់ផ្តល់ជូនភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ព្រមទាំងកងល្បាតព្រំដែន ប្រើប្រាស់រហូតដល់ចប់អាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ចុះផ្សាយថ្ងៃទី១០មិថុនា សារព័ត៌មាន The Star បានឱ្យដឹងថា ការអនុម័តនេះ បានឆ្លងផុតទាំងប្រកៀកប្រកិតបំផុត គឺ ២១៤ ទល់នឹង ២១២សំឡេង ហើយឥឡូវនេះត្រូវបញ្ជូនទៅសេតវិមាន ដើម្បីឱ្យលោក ត្រាំ ចុះហត្ថលេខា។
រឿងថវិកាការពារព្រំដែននេះ ធ្លាប់បានធ្វើឱ្យបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យឈ្លោះគ្នាយ៉ាងខ្លាំង រហូតដល់ថ្នាក់ធ្វើឱ្យក្រសួងសន្តិសុខមាតុភូមិអាមេរិកត្រូវបិទទ្វារការងារអស់ ៧៦ថ្ងៃ កាលពីដើមឆ្នាំនេះ។ ខាងបក្សប្រជាធិបតេយ្យ បានប្រឆាំងដាច់ខាតមិនចង់ឱ្យលុយទៅខាងភ្នាក់ងារអន្តោប្រវេសន៍ឡើយ ព្រោះខឹងនឹងរឿងមានការបាញ់សម្លាប់ពលរដ្ឋអាមេរិកពីរនាក់ កាលពីខែមករា ប៉ុន្តែពួកគេនៅតែមិនអាចទប់ទល់នឹងសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋបាន។
កាលពីដំបូងឡើយ ការអនុម័តច្បាប់នេះ មានភាពរញ៉េរញ៉ៃបន្តិច ដោយសារលោក ត្រាំ បានទាមទារចង់បានលុយរាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីយកទៅធ្វើសន្តិសុខសាលពិធីផ្ទាល់ខ្លួន និងបង្កើតមូលនិធិសងជំងឺចិត្តដល់ក្រុមសម្ព័ន្ធមិត្តរបស់លោក។ ទោះជាយ៉ាងណា គម្រោងចំណាយផ្ទាល់ខ្លួនទាំងនោះ ត្រូវបានកាត់ចោលវិញអស់ហើយ ទើបធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ អាចហែលឆ្លងផុតការអនុម័តពីសភាទាំងពីរថ្នាក់បាននៅពេលនេះ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


