Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ផ្អាកដំណើរ​ការ​​ព្រលានយន្តហោះ​ធំបំផុត​ច្រើនម៉ោង ដោយសារ​ភ័យខ្លាច​អ៊ុយក្រែន​វាយប្រហារ​ដោយ​ដ្រូន​

បានផុស

នៅ

​រុស្ស៊ី​ត្រូវ​បាន​រាយការណ៍ថា បាន​​បញ្ជា​​ឲ្យ​មាន​ការផ្អាក​ប្រតិបត្តិការ​ហោះហើរ​ជាច្រើន​​ម៉ោង​ពី​​អាកាសយានដ្ឋានធំបំផុត​របស់រុស្ស៊ី ព្រម​ទាំ​ង​មាន​ការលុបចោល​ការ​ហោះហើរ​ផង​នៅថ្ងៃទី ៥​ខែកក្កដានេះ​ ខណៈដែលអាជ្ញាធរបានដាក់ការរឹតបន្តឹង​បណ្តោះអាសន្នដោយសារតែការគំរាមកំហែងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍រុស្ស៊ី​។​​ ​Kyiv Independent
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាញទូរទស្សន៍ Telegram Shot ដែលគាំទ្រវិមានក្រឹមឡាំងបានរាយការណ៍​ករណីនេះ​ ហើយ​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​អ៊ុយក្រែន ​Kyiv Independent ​ផ្សាយ​នៅ​មុន​នេះ​ ឲ្យដឹងថា អ្នកដំណើរមួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានរាយការណ៍ថាបានរង់ចាំច្រើន​រហូត​ដល់​ជាង ១០ម៉ោងនៅថ្ងៃទី​៥ខែកក្កដា ខណៈដែលជើងហោះហើររបស់ពួកគេកំពុងត្រូវបានពន្យារពេល។

prm.ua ​បាន​រាយការណ៍ថា នៅក្នុងប្រទេសរុស្ស៊ី មានការត្អូញត្អែរអំពីការពន្យារពេលជើងហោះហើរដែលមានរយៈពេលជាច្រើនម៉ោងដោយសារតែការរឹតបន្តឹងលើប្រតិបត្តិការនៃអាកាសយានដ្ឋានធំៗ ដែលត្រូវបានចោទប្រកាន់ថាដោយសារតែការគំរាមកំហែងនៃយន្តហោះគ្មានមនុស្សបើកវាយប្រហារ។

ជើងហោះហើរជាង ២០ត្រូវបានពន្យារពេលនៅ ​ព្រលានយន្តហោះ​​ធំបំផុត​ Sheremetyevo ​របស់​ទីក្រុងមូស្កូ ហើយជើងហោះហើរទៅកាន់ St. Petersburg ត្រូវបានលុបចោល។ ជាងនេះ​ទៅទៀ​ត នៅអាកាសយានដ្ឋាន Pulkovo នៃទីក្រុង St. Petersburg ជើងហោះហើរប្រហែល ៥០ ត្រូវបានពន្យារពេល និងច្រើនជាង២០ត្រូវបានលុបចោល។

អ៊ុយក្រែន​មិន​ទាន់​​​​ធ្វើ​អត្ថាធិប្បាយ​លើ​​រឿង​នេះ​នៅឡើយ​​ទេ។ យុទ្ធនាការយន្តហោះគ្មានមនុស្សបើករបស់កៀវ ដែលបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសរបស់ជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ីគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់អ៊ុយក្រែនក្នុងការធ្វើឱ្យខូចដល់ផ្នែកដឹកជញ្ជូនរបស់រុស្ស៊ី៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម