Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ ប្រាប់ ត្រាំ ថា អនាគតរដ្ឋប៉ាឡេស្ទីនគំរាមកំហែងដល់អត្ថិភាពអ៊ីស្រាអែល

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​​ឯ​សេតវិមាន​កាល​ពី​ថ្ងៃចន្ទ​ទី​៧​ខែ​កក្កដា​ថា ​អនាគត​នៃ​រដ្ឋ​ឯករាជ្យ​​ប៉ាឡេស្ទីន​អាចក្លាយជា​ការ​បំផ្លាញ និងធ្វើ​ឲ្យ​ខូច​ដល់​សន្តិសុខ​ប្រទេស​អ៊ីស្រាអែល ដោយ​ផ្អែក​លើ​ហេតុផល​នេះ​ហើយ​​អំណាច​សន្តិសុខ​អធិបតេយ្យភាព​​​​ត្រូវ​​តែ​ស្ថិត​ក្នុង​​កណ្ដាប់​ដៃ​អ៊ីស្រាអែល។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់យ៉ាហ៊ូ បាន​លើក​ឧទាហរណ៍​ពី​​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣​របស់​ក្រុម​សកម្ម​​ប្រយុទ្ធ​ហាម៉ាស​ពី​តំបន់​ហ្គាហ្សា ដែលបណ្តាល​ឲ្យ​មានអ្នកស្លាប់​ជា​ជនជាតិអ៊ីស្រាអែលប្រមាណ ១ ២០០​នាក់ និងការចាប់​ចំណាប់ខ្មាំងចំនួន ២៥១នាក់។ លោកបានអះអាងថា នេះ​​គឺ​ជា​ព័ស្តុតាង​​ដ៏​ច្បាស់​មួយ​នូវ​អ្វី​ដែល​ប៉ាឡេស្ទីន​នឹង​ធ្វើ​​បន្ថែម​ទៀត​បើ​ពួក​គេ​មាន​រដ្ឋ​ឯករាជ្យ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «បន្ទាប់ពីថ្ងៃទី៧​ខែតុលា មនុស្សម្នា​លើក​ឡើង​​ថា ប៉ាឡេស្ទីនមានរដ្ឋមួយ រដ្ឋហាម៉ាសនៅហ្គាហ្សា ហើយមើលទៅអ្វីដែលពួកគេបានធ្វើជាមួយវា ពួកគេមិនបានកសាង​វាទេ។ ពួកគេបែរ​ជា​​សាងសង់​លេនដ្ឋាន ក្លាយ​ជា​រូងក្រោមដីសម្រាប់​ភេរវកម្ម បន្ទាប់មកពួកគេបានសម្លាប់ប្រជាជនរបស់យើង រំលោភស្ត្រីរបស់យើង កាត់ក្បាលបុរសរបស់យើង លុកលុយទីក្រុងរបស់យើង និងទីប្រជុំជនរបស់យើង ហើយបានសម្លាប់រង្គាលប្រជាជនរបស់យើង មិន​ធ្លាប់​បានឃើញតាំងពី​សម័យ​សង្គ្រាមលោកលើកទី២និងពួកណាស៊ី ដែលជាការសម្លាប់រង្គាល។ ដូច្នេះមនុស្ស​ម្នា​ទំនងជាមិននិយាយថា “អនុញ្ញាតឲ្យពួកគេ​មាន​រដ្ឋមួយផ្សេងទៀតទេ”។ វានឹងក្លាយជាវេទិកាមួយដើម្បីបំផ្លាញអ៊ីស្រាអែល»។

មេ​ដឹក​នាំ​អ៊ីស្រាអែល បាន​បន្ថែម​ថា «យើងនឹងដោះស្រាយសន្តិភាពជាមួយ​អ្នក​ជិតខាងប៉ាឡេស្ទីនរបស់យើង គឺ​អ្នកដែលមិនចង់បំផ្លាញយើង ហើយយើងនឹងដោះស្រាយសន្តិភាព ដែលសន្តិសុខរបស់យើង អំណាចអធិបតេយ្យភាពនៃសន្តិសុខ តែងតែស្ថិតនៅក្នុងដៃរបស់យើង»។

កន្លង​មក បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​រដ្ឋ​ពីរ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ យ៉ាង​ណា​មិញ វា​ជា​អ្វី​ដែល​លោក ណេតាន់យ៉ាហ៊ូ តែងតែ​​ជំទាស់​​ដាច់​អហង្ការ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិន​បាន​ឆ្លើយ​​​តប​ថា​គាំទ្រ​ឬ​មិន​គាំទ្រ​នោះ​ឡើយ នៅ​ពេល​ត្រូវ​អ្នក​កាសែត​សួរ​សំណួរ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា ទុក​បញ្ហា​នេះ​​ឲ្យ​ទៅ​​ ណេតាន់យ៉ាហ៊ូ ជា​អ្នក​សម្រេច​ចិត្ត។

សូម​ជម្រាប​ថា ទន្ទឹមនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ណេតាន់យ៉ាហ៊ូ នៅ​​លើ​ទឹក​ដី​​សហរដ្ឋ​អាមេរិក មន្ត្រី​អ៊ីស្រាអែល​កំពុង​រៀបចំ​កិច្ច​​ចរចាដោយប្រយោល​មួយ​​ជាមួយ​ក្រុមហាម៉ាស​ក្នុងប្រទេសកាតា ដោយមាន​គោលបំណងធានាបានបទឈប់បាញ់នៅហ្គាហ្សាដែលសម្រប​សម្រួល​ដោយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕

ដោយ៖ ឈាង

ចុចអាន៖ ណេតាន់យ៉ាហ៊ូ៖ លោក ត្រាំ អាចជួយបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់​នៅ​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម