ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ លោក ត្រាំ អាចជួយបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកជឿថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចដើរតួយ៉ាងសំខាន់ក្នុងការជួយបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ថ្លែងនៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យទី៦ខែកក្កដា លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ្នកចរចារបស់អ៊ីស្រាអែលបច្ចុប្បន្ននៅក្នុងប្រទេសកាតា ត្រូវបានណែនាំឲ្យធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀង ដោយផ្អែកលើសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលរួមមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ការដោះលែងចំណាប់ខ្មាំងបន្តិចម្តងៗ និងការដកទ័ពអ៊ីស្រាអែលជាដំណាក់កាលចេញពីផ្នែកខ្លះនៃតំបន់ហ្គាហ្សា។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំជឿថា ការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតី ត្រាំ ពិតជាអាចជួយជំរុញកិច្ចព្រមព្រៀងនេះ»។
ខណៈពេលដែលអ៊ីស្រាអែលបានចុះហត្ថលេខាលើការយល់ព្រមសម្រាប់បទឈប់បាញ់នោះ ក្រុមហាម៉ាសនៅតែទាមទារការធានាកាន់តែច្បាស់លាស់លើការផ្តល់ជំនួយ ការចូលទៅកាន់ច្រកព្រំដែន Rafah និងពេលវេលាកំណត់សម្រាប់ការដកទ័ពរបស់អ៊ីស្រាអែល។
កិច្ចចរចាដែលកំពុងបន្តនៅទីក្រុងដូហា គឺជាផ្នែកមួយនៃការជំរុញអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយជាច្រើនខែ ដែលបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបានជម្លៀសប្រជាជននៅតំបន់ហ្គាហ្សាយ៉ាងច្រើន។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា លោកមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ។
ទោះបីជាមានការវិវត្តខ្លះនៅក្នុងកិច្ចចរចាក៏ដោយ ក៏ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែបន្តលើតំបន់ហ្គាហ្សាស្ទ្រីបមិនបន្ធូរដៃឡើយ ដោយយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៨២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ៕

ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


