ព័ត៌មានអន្ដរជាតិ
ពូទីន ចុះហត្ថលេខាលើច្បាប់ អនុញ្ញាតឲ្យជនបរទេស ចូលធ្វើជាទាហានរុស្ស៊ី
កាលពីថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឲ្យជនបរទេស រួមទាំងអ្នកគ្មានសញ្ជាតិផងដែរ អាចចូលបម្រើការក្នុងជួរកងទ័ពរបស់ប្រទេសនេះបាន។

តាមការចុះផ្សាយរបស់សារព័ត៌មាន TASS, ក្នុងច្បាប់នោះ ជនបរទេសអាចបម្រើការងាររហូតដល់ចប់រយៈពេលនៃការកែនទ័ព ការបញ្ចប់ច្បាប់អាជ្ញាសឹកឬពេលចប់សង្គ្រាម ខណៈគោលបំណងនៃច្បាប់នេះត្រូវគេមើលឃើញថា គឺប្រមុខវិមានក្រឹមឡាំងចង់បង្កើនចំនួនទ័ព ចំពេលមានជម្លោះជាបន្តនៅប្រទេសអ៊ុយក្រែន។
ក្រៅពីការអនុញ្ញាតឲ្យចូលធ្វើទ័ពហើយនោះ ច្បាប់ថ្មីនេះក៏នឹងជួយសម្រួលឲ្យជនបរទេសរូបណាដែលបម្រើការងារក្នុងជួរយោធារបស់ខ្លួន អាចទទួលបានសញ្ជាតិរុស្ស៊ីយ៉ាងស្រួលមិនចាំបាច់ឆ្លងកាត់ដំណើរការស្មុគស្មាញ ហើយក្នុងករណីខ្លះ សមាជិកគ្រួសាររបស់អ្នកទាំងនោះ ក៏អាចនឹងទទួលការលើកលែងឲ្យចូលសញ្ជាតិដូចគ្នាផងដែរ។

រម្លឹកទៅខែមីនា លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយកែនពលរដ្ឋចំនួន ១៦០ ០០០នាក់ដែលមានអាយុពី១៨ដល់៣០ឆ្នាំឲ្យចូលធ្វើទាហាន ដែលនោះជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ កាលនោះក្រសួងការពារជាតិរុស្ស៊ីអះអាងថា យុទ្ធនាការកែនទាហាននេះ គឺមិនជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែនឡើយ។
ដោយឡែក កាលពីខែមករាឆ្នាំ២០២៤ឯណោះ លោកពូទីន ក៏ចុះហត្ថលេខាលើក្រឹត្យមួយដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សញ្ជាតិដល់ជនបរទេសដែលកំពុងប្រយុទ្ធនៅក្នុងយោធារុស្ស៊ី ក៏ដូចជាសាច់ញាតិរបស់ពួកគេផងដែរ ខណៈសកម្មភាពនោះហាក់ដូចជាសំដៅទៅលើពលរដ្ឋនៃអតីតបណ្តាប្រទេសសូវៀតដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន បណ្តេញរដ្ឋមន្ត្រីដឹកជញ្ជូន ក្រោយឡើងកាន់តំណែងបានតែមួយឆ្នាំជាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


