សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កើតហ្វេសប៊ុកក្លែងក្លាយឆបោកនារីច្រើននាក់អស់លុយរាប់សែនដុល្លារ
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើនដើម្បីឆបោកនារីៗជាច្រើននាក់អស់លុយរាប់សែនដុល្លារ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនា។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់បានសម្រេច។

តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មុនឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ និងបានយករូបភាពពី គណនីអ្នកដទៃមកធ្វើជារូបភាពរបស់ខ្លួន និងតែងតែបង្អួតភាពហ៊ឺហារ ដើម្បីទាក់ទាញអ្នកប្រើប្រាស់តាមបណ្ដាញសង្គម។ បើតាមរបាយការណ៍ កន្លងមកមាននារីរងគ្រោះជាច្រើនតែងតែចាញ់បោកល្បិចរបស់ជនសង្ស័យរូបនេះ ដោយដំបូងឡើយ ជនសង្ស័យបានបង្ហោះជារូបភាពមានទ្រព្យសម្បត្តិហ៊ឺហារ មានមុខរបរជាអ្នកជំនួញ និងពេលខ្លះជាមន្ត្រីរាជការមានឥទ្ធិពល។ បន្ទាប់ពីទាក់ទងជនរងគ្រោះដល់ដំណាក់កាលជនរងគ្រោះទុកចិត្តហើយ ជនសង្ស័យបានក្លែងធ្វើជាជួបបញ្ហាក្នុងមុខរបររកស៊ីរបស់គេ ដូចជាគយចាប់ទំនិញ ឬមានបញ្ហានៅកន្លែងធ្វើការជាដើម ដែលជនសង្ស័យត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ដើម្បីដោះស្រាយ ហើយលួងលោមឲ្យជនរងគ្រោះទាំងនោះផ្ទេរប្រាក់មកខ្លួនជាច្រើនម៉ឺនសែនដុល្លារ។

មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹក និងផ្សព្វផ្សាយ ដល់អ្នកប្រើប្រាស់តាមបណ្ដាញទំនាក់ទំនងសង្គមទាំងឡាយ សូមពិនិត្យឱ្យបានច្បាស់លាស់ មុននឹងជឿជាក់លើព័ត៌មានបុគ្គលតាមបណ្ដាញសង្គម ព្រោះវាអាចធ្លាក់ចូលក្នុងអន្ទាក់ដែលនាំឲ្យខាត់បង់ផលប្រយោជន៍នានាក្នុងប្រការណាមួយ៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


