ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បដិសេធចំពោះការចោទថា កម្ពុជាលក់សញ្ជាតិខ្មែរឱ្យក្រុមម៉ាហ្វីយ៉ា
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារសញ្ជាតិ បានចេញមកច្រានចោលនូវការចោទប្រកាន់របស់បុគ្គល សម រង្ស៊ី ដែលថា កម្ពុជាបានលក់សញ្ជាតិ និងលិខិតឆ្លងដែនខ្មែរឱ្យក្រុមម៉ាហ្វីយ៉ា។

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស លោក សម រង្ស៊ី តាមរយៈគណនីហ្វេសប៊ុក របស់លោក បានសរសេរចោទប្រកាន់មកលើកម្ពុជា ថា សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនខ្មែរ ត្រូវបានគេលក់ដូរទៅឱ្យក្រុមម៉ាហ្វីយ៉ាដូចទំនិញក្នុងទីផ្សារ ដើម្បីឱ្យប្រព្រឹត្តអំពើលាងលុយកខ្វក់។ តែជាការឆ្លើយតប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកការចោទប្រកាន់បែបនេះថា គ្មានភស្តុតាង និងគ្មានមូលដ្ឋាន ដែលជាការលើកឡើងដោយបង្កប់នូវចេតនាទុច្ចរិត ដើម្បីលាបពណ៌ និងបង្អួចកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានហៅបុគ្គល សម រង្សី ថា ជាជនអគតិដែលតែងតែប្រតិដ្ឋព័ត៌មាន និងរិះរកគ្រប់វិធី ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដើម្បីបំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការនិយាយសស្អុយអំពីកម្ពុជា និងចូលរួមជាមួយបរទេសដើម្បីប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា។
ជាមួយនឹងការប្រកាសបដិសេធ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបំភ្លឺបន្ថែមផងដែរពាក់ព័ន្ធលក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរ។ បើតាមសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរមានចំនួន៤ គឺ១.សញ្ជាតិខ្មែរពីកំណើត ២.សញ្ជាតិខ្មែរដោយការសុំកូន ៣.សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងទី៤ គឺការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។

ជុំវិញការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់បន្ថែមថា ច្បាប់បានចែងសម្រាប់ជនបរទេសណាដែលអាចបំពេញលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌ ៤ គឺ១. ជនបរទេសអន្តោប្រវេសន្តស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា រយៈពេលយូរ ២.ជនបរទេសអន្តោប្រវេសន្តដែលវិនិយោគស្របច្បាប់នៅកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ៤ ០០០លានរៀល ៣.ជនបរទេសអន្តោប្រវេសន្តដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិចាប់ពី ១២.០០០លានរៀល និង៤ ជនបរទេសដែលមានគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស។

ដើម្បីបំពេញលក្ខខណ្ឌទទួលបានសញ្ជាតិខ្មែរខាងលើទៀតសោត លក្ខខណ្ឌចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ជនបរទេសដែលដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ឬទាមទារសញ្ជាតិខ្មែរ គឺ១.លិខិតបញ្ជាក់កិរិយាមារយាទថាមានសីលធម៌រស់នៅល្អ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ និង២.លិខិតថ្កោលទោសបញ្ជាក់ថា ពុំធ្លាប់មានប្រវត្តិជាប់ទោសឧក្រិដ្ឋ ឬទោសមជ្ឈិមណាមួយ មុនពេលទទួលបានសញ្ជាតិខ្មែរ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សង្តត់ធ្ងន់ថា កម្ពុជាបានផ្តល់សញ្ជាតិដល់ជនបរទេស គឺអនុលោមតាមលក្ខណៈសម្បត្តិត្រឹមត្រូវ សុទ្ធតែមានការបញ្ជាក់កិរិយាមារយាទ ថាមានសីលធម៌រស់នៅល្អដោយអាជ្ញាធរពាក់ព័ន្ធ និងលិខិតថ្កោលទោសដែលបញ្ជាក់ថា ពុំធ្លាប់មានប្រវត្តិជាប់ទោសមុនពេលទទួលបានសញ្ជាតិខ្មែរឡើយ។
ចំពោះសិទ្ធិប្រើប្រាស់ឯកសារអត្តសញ្ញាណជាពលរដ្ឋខ្មែរ រួមទាំងលិខិតឆ្លងដែន ជាដើម អគ្គនាយកដ្ឋាន អះអាងថា ឱ្យតែជាជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ គឺមានន័យថា ជាពលរដ្ឋខ្មែរស្របច្បាប់ ពោលគឺមានសិទ្ធិប្រើប្រាស់ឯកសារខ្មែរ ដោយមិនមានការលក់ដូរណាមួយដូចការចោទប្រកាន់នោះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


