ព័ត៌មានជាតិ
កម្ពុជាបានដកស្រង់បទពិសោធល្អៗពីសិង្ហបុរី លើការងារគ្រប់គ្រងអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់កម្ពុជា ប្រមូលបានមេរៀន និងបទពិសោធល្អៗពីគំរូប្រទេសសិង្ហបុរីលើការងារគ្រប់គ្រងអត្តសញ្ញាណកម្ម និងការកសាងអត្តសញ្ញាណឌីជីថលជាតិ ដោយផ្ដោតលើការផ្ដល់សេវាអត្តសញ្ញាណឌីជីថលដល់ប្រជាពលរដ្ឋខ្មែរឱ្យបានទូលំទូលាយ។

មេរៀន និងបទពិសោធទាំងនេះ ប្រមូលបានតាមរយៈដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក អមដំណើរដោយលោក Amir Khan តំណាងនៃអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital ដែលទស្សនកិច្ចនេះ បានធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅ ពោលគឺមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

តាមលទ្ធផលដែលទើបបង្ហាញឱ្យដឹងកាលពីថ្ងៃទី២១ ខែមីនា ដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ទស្សនកិច្ចសិក្សានេះ ក្នុងគោលបំណងសិក្សាអំពីបទពិសោធលើការងារគ្រប់គ្រងអត្តសញ្ញាណកម្ម និងការកសាងអត្តសញ្ញាណឌីជីថលជាតិ ដោយកម្មវិធី Singpass។
ប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណ នៃក្រសួងមហាផ្ទៃកម្ពុជា បានចុះឈ្វេងយល់អំពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម តាមរយៈលេខកូដសម្គាល់អត្តសញ្ញាណ (NRIC) ដោយផ្តល់ជូនប្រជាជនសិង្ហបុរីចាប់តាំងពីកើត រហូតដល់មរណភាព និងការអនុវត្តគោលនយោបាយឌីជីថល “ប្រទេសឆ្លាតវៃ (Smart Nation)” ដោយផ្តោតលើការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសសិង្ហបុរី និងក្នុងតំបន់។

ប្រតិភូ ក៏ទទួលបានមេរៀន និងបទពិសោធន៍លើការរៀបចំគម្រោងវិនិយោគពង្រឹងសមត្ថភាពស្ថាប័នរយៈពេលវែង ផ្តោតលើការរៀបចំគំរូហិរញ្ញប្បទានច្បាស់លាស់ និងឈ្វេងយល់ពីកិច្ចសហការរបស់ប្រទេសសិង្ហបុរី និងមជ្ឈមណ្ឌលសកលរបស់អង្គការ UNDP (UNDP-GC-TISD) លើការងារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាAI និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដោយផ្តោតលើកិច្ចសហការនាពេលអនាគតបន្ថែមទៀតរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយអង្គការ UNDP លើការពង្រឹងសមត្ថភាពមន្ត្រី និងការគាំទ្របច្ចេកទេសទៅលើការរៀបចំកម្មវិធីអត្តសញ្ញាណកម្មខ្មែរអេឡិចត្រូនិក។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា ទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ដែលជាប្រទេសឈានមុខលើអត្តសញ្ញាណឌីជីថល រយៈពេល៣ថ្ងៃកន្លងមកនេះ គឺទទួលបានលទ្ធផលដ៏ល្អប្រសើរ ដ្បិតថាអង្គភាពពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម និងអត្តសញ្ញាណឌីជីថលសិង្ហបុរី បានចែករំលែកនូវបទពិសោធល្អៗដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
តាមលោក តុប នេត សិង្ហបុរី បានចែករំលែកលើការរៀបចំកម្មវិធីអត្តសញ្ញាណកម្មខ្មែរអេឡិចត្រូនិក ដើម្បីលើកកម្ពស់នូវការផ្តល់សេវាអត្តសញ្ញាណកម្មឌីជីថលជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានទូលំទូលាយ មានភាពបត់បែន និងជឿទុកចិត្តបាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផ្តោតលើអាទិភាព “មនុស្ស និងបច្ចេកវិទ្យា” ក្នុងចំណោមអាទិភាពទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


