Connect with us

ព័ត៌មានជាតិ

អគ្គនាយកអត្តសញ្ញាណកម្មប្រាប់មន្ត្រីឱ្យពន្លឿនការផ្ដល់ឯកសារដល់ពលរដ្ឋទើបវិលពីប្រទសថៃ

បានផុស

នៅ

អគ្គនាយកអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ឯក តុប នេត បានជំរុញឱ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងផ្ដល់ឯកសារដល់ប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទសថៃវិញឱ្យបានលឿន និងឆាប់រហ័សទៅតាមអ្វីដែលអាចធ្វើទៅបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់អគ្គនាយកអត្តសញ្ញាណកម្ម គឺធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម។ បើតាមលោកឧត្តមសេនីយ៍ឯក តុប នេត កិច្ចប្រជុំពេលនេះ គឺអនុវត្តតាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ។

កិច្ចប្រជុំនេះ គឺមានគោលដៅធ្វើឱ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ គឺជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ជាមួយនឹងតម្រូវការឯកសារអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ កិច្ចប្រជុំកាលពីព្រឹកមិញនេះ មានវត្តមានចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងអាជ្ញាធរនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានជាមួយនឹងការធ្វើបទបង្ហាញអំពីនីតិវិធីនៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយនាយកដ្ឋានជំនាញចំនួន៣ រួមមាន១. ការងារចុះសំបុត្រកំណើត និងអត្រានុកូលដ្ឋាន ២. ការងារស្ថិតិប្រជាពលរដ្ឋ និងការគ្រប់គ្រងការស្នាក់នៅ និង៣) ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម