Connect with us

ព័ត៌មានជាតិ

ក្រោយអត់ឯកសារជាង២០ឆ្នាំ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទទួលបានការធ្វើសំបុត្រកំណើត និងអត្តសញ្ញាណបណ្ណពីមន្ត្រីជំនាញ

បានផុស

នៅ

មន្ត្រីជំនាញអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរៀបចំនូវឯកសារសម្គាល់អត្តសញ្ញាណជាពលរដ្ឋខ្មែរថ្វាយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្រោយរាជវង្សខ្មែរអង្គនេះ ថា ព្រះអង្គគ្មានឯកសារជាង២០ឆ្នាំមកហើយ។ ឯកសារដែលត្រូវបានផ្តល់ថ្វាយ គឺមានសំបុត្រកំណើត និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ តាមសំណេរលើបណ្ដាញសង្គម ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ រៀបរាប់ឱ្យដឹងថា ជាសមាជិករាជវង្សានុវង្ស និងជាសមាជិកព្រឹទ្ធសភា តែព្រះអង្គមិនមានភាពស្របច្បាប់ជាប្រជាពលរដ្ឋខ្មែរឡើយ។ មិនមែនជាពលរដ្ឋខ្មែរ ព្រោះព្រះអង្គ អះអាងថា ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក គ្មានរដ្ឋបាលឃុំ/សង្កាត់ណាមួយ ព្រមធ្វើលិខិតកំណើតឱ្យព្រះអង្គនោះទេ។

ក្រោយមានការលើកឡើងដូច្នេះ លោកឧត្ដមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានណែនាំឱ្យក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចុះទៅបំពេញបែបបទរៀបចំផ្តល់សំបុត្រកំណើត និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ថ្វាយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាកម្ពុជា នៅព្រះបរមរាជវាំង។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសម្ដែងនូវការអរគុណចំពោះក្រសួងមហាផ្ទៃ ពិសេសក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានសម្រេចរៀបចំឯកសារថ្វាយព្រះអង្គពេលនេះ។

សំបុត្រកំណើត និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺមានសារសំខាន់ខ្លាំងណាស់ ព្រោះ​ជាឯកសារផ្លូវការ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីប្រើប្រាស់បញ្ជាក់អត្តសញ្ញាណ​ និងប្រេីប្រាស់សម្រាប់សេវារដ្ឋបាលផ្សេងៗទៀតក្នុងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម