ព័ត៌មានជាតិ
២ឆ្នាំ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដោះស្រាយបណ្ដឹងរាប់រយករណី
ក្នុងរយៈពេល២ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ សម្រេចបាននូវសមិទ្ធផលជាច្រើន ដែលក្នុងនោះក៏មានការងារបណ្ដុះបណ្ដាលធនធានមនុស្ស និងទទួលដោះស្រាយបណ្ដឹងផ្សេងៗជូនប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា សម្រាប់វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលានានា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំនៅថ្នាក់ក្រោមជាតិចំនួន៥០លើក មានសិក្ខាកាមចូលរួមចំនួន២០ ០៣៧នាក់ ក្នុងនោះមានវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងអគ្គនាយកដ្ឋាន មានចំនួន ១៣វគ្គ មានសិក្ខាកាមចូលរួម៧៦៣នាក់ និងវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌វិជ្ជាជីវៈនៃមន្ត្រីផ្ដល់សេវាចំនួន៦វគ្គ។

វគ្គបណ្ដុះបណ្ដាលទាំងនោះ បើតាមឧត្តមសេនីយ៍ឯក អគ្គនាយក គឺផ្តោតលើគោលបំណងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីផ្ដល់សេវា ពង្រឹងសមត្ថភាពមន្ត្រីទាំងចំណេះដឹង និងជំនាញបច្ចេកទេសលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីស្នាក់នៅ និងលើកកម្ពស់គុណភាពសេវាដល់ប្រជាពលរដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធានមនុស្ស និងគុណភាពនៃសេវាសាធារណៈ។

រយៈពេលដូចគ្នានេះ ក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបំពេញភារកិច្ចឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានជាច្រើនរយករណី តាមរយៈការឆ្លើយតបតាមប្រព័ន្ធ Hotline ១២៧១ កម្មវិធីGDI eServices (Mobile App) ទំព័រ Facebook របស់អគ្គនាយកដ្ឋានសញ្ញាណកម្ម និងប្រអប់សំបុត្រ ១៣ទីតាំង។
ជាលទ្ធផល ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋទាញយកកម្មវិធី GDI eServices ចំនួន ២៦៧ ៩៦៧នាក់ ខណៈមន្ត្រីបានឆ្លើយតបសំណូមពរ ៥៨ ២៧៣ករណី និងបានដោះស្រាយបណ្ដឹង៩៥៣ករណីផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


