Connect with us

ព័ត៌មានជាតិ

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

បានផុស

នៅ

លោក សៀក មុន្នី អភិបាល​ស្រុក​អូររាំង បាន​ប្រាប់ «កម្ពុជាថ្មី»ឲ្យដឹងថា វឌ្ឍនភាព​នៃ​សមិទ្ធផល​ទំនប់​អូរតេធិបតី ដែល​ជា​ប្រភព​ចែកចាយ​ទឹកស្អាត​ដ៏​ធំ​សម្បើម​បន្ទាប់​ពី​មាន​ការ​ដាក់​ឱ្យ​ប្រើប្រាស់​កន្លង​មក ក្រោមអវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទំនប់អូរតេធិបតីនេះមានអត្ថប្រយោជន៍ និងសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ទីមួយ​ទំនប់​នេះ​ក្រៅពី​ការ​ផ្គត់ផ្គង់ ស្រោចស្រព​ដំណាំ​កសិកម្ម​របស់កសិករបងប្អូនប្រជាពលរដ្ឋដែលតំបន់នេះ និយាយជារួម គឺ​បាន​ទាញ​យក​ប្រភព​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ទាំង​ក្នុងស្រុក​អូររាំង ក៏​ដូច​ប្រជាពលរដ្ឋ​ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ។ លើស​ពី​នេះ ហើយនៅពេលខាងមុខ ថ្វីដ្បិតតែមិនទាន់អាច បញ្ចប់ដោយការទាញទឹកបម្រើសេវាសាធារណៈចែកចាយទៅដល់ពលរដ្ឋ តែ​នៅ​ថ្មីៗ​នេះ​មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​នីតិវិធី ដោយ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម និង​កំពុង​សិក្សា​បង្កើត​ឱ្យ​មាន​អនុស្ថានីយថ្មីនៅក្បែរនោះបន្ថែមទៀត ដើម្បី​ទាញ​យក​ផលិត​ជា​ទឹក​ស្អាត​ត​បណ្តាញទៅដល់ខ្នងផ្ទះតែម្តង។

លោកអភិបាលស្រុកបានបន្ថែម​ថា ក្រោយ​ពី​ការ​ផ្គត់ផ្គង់ទឹកស្អាត​ទំនប់​អូរតេធិបតី ក៏​មាន​សក្ដានុពលផ្នែកវិស័យទេសចរណ៍ខ្លាំង ដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមកទស្សនាកម្សាន្តនាបរិវេណនេះ។

ក្រៅពីបុណ្យជាតិធំៗ ជាពិសេសភ្ញៀវទេសចរតែងមកកម្សាន្តនាចុងសប្ដាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែល​ក្រុម​អ្នក​ទេសចរ​ទាំង​នោះ​មើល​ទេសភាព​ធម្មជាតិ​យ៉ាង​ស្រស់បំព្រង​ហ៊ុមព័ទ្ធ​ដោយជួរដងភ្នំរុក្ខជាតិខៀវខ្ចី ដែល​ជា​ទី​មនោរម្យ​បរិយាកាសបរិសុទ្ធ​សម្រាប់​ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិ ដែលបានមកកម្សាន្តនៅទីនេះ។

លោក សៀក មុន្នី បានបញ្ជាក់ថា នាពេលខាងមុខ អាជ្ញាធរស្រុកនឹងគ្រោង ដាក់ឧបករណ៍ពោងបណ្ដែតទឹកជិះលេងកម្សាន្តនៅក្នុងទំនប់ធិបតីនេះផងដែរ ព្រោះនៅបរិវេណទំនប់មានពីដំណាក់។ និងមានឧបករណ៍ផ្សេងៗបន្ថែមទៀតដើម្បីអាច​ឱ្យ ប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេង កម្សាន្តនៅខេត្តមណ្ឌលគិរី បានច្រើនថែមមួយកម្រិតទៀត។

គួរគូសបញ្ជាក់​ថា ទំនប់អូរតេធិបតី ដែលជាគម្រោងធនធានទឹកពហុវិស័យតម្លៃ ៦២លានដុល្លារអាមេរិក បានសម្ភោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០២៤ ក្រោយចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ។ ទំនប់នេះមានសមត្ថភាពស្តុកទឹក ១២លានម៉ែត្រគូប និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមាន ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ ដែលដើរតួជាស្ពានឆ្លងកាត់, សំណង់បង្ហូរទឹក, អគារការិយាល័យ, និងផ្លូវបេតុងជុំវិញអាងនេះ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម