សន្តិសុខសង្គម
បទល្មើសព្រៃឈើចេញពីព្រៃឡង់នៅតែបន្តកើតមានឡើង បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ
សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ នៅតែបន្តកើតមាននៅក្នុងភូមិសាស្ត្រទឹកដីនៃខេត្តក្រចេះ ដោយក្រុមឈ្មួញឈើបន្តធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីក្នុងព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្លងកាត់ស្រុកស្ទឹងត្រង់ឆ្ពោះទៅខេត្តកំពង់ចាម។
ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៥ វេលាម៉ោងជាង ៩ យប់ មានរថយន្តសាំយ៉ុងកែច្នៃមួយគ្រឿង ធ្វើសកម្មភាពដឹកជញ្ជូនឈេីពេញប្រៀប ដឹកចេញពីទឹកដីខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាមបានយ៉ាងរលូន។


ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2B-7055 បើកនាំផ្លូវពីមុខរថយន្តដឹកឈេី និងពុំមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមកឃាត់ និងបង្ក្រាបឡើយ ខណៈមានសមត្ថកិច្ចជាច្រើនស្ថាប័នកំពុងឈរជើងប្រចាំការនៅទីតាំងនោះ និងស្នាកការសន្តិសុខ៧០៦ សង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ មន្ត្រីបរិស្ថាន។
ពាក់ព័ន្ធជុំវិញសកម្មភាពបទល្មើសដឹកជញ្ជូនផលអនុផលញ្រៃឈើគ្មានលិខិតអនុញ្ញាតិខាងលើនេះ លោក គា បូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលទើបមកកាន់ដំណែងថ្មី បានឆ្លើយតបយ៉ាងខ្លីនៅព្រឹកនេះ ថា៖ “អរគុណ។ជួយផ្តល់និយាមការ នៅឃុំណា ស្រុកណា?? អរគុណដែលបានផ្តល់ព័ត៌មាន។ខ្ញុំនឹងឆែកជាមួយក្រុមការងារ”។
បទល្មេីសដឹកជញ្ជូនឈេីនៅតំបន់ខាងលេីនេះ បានស្ងប់ស្ងាត់មួយរយ:ពេលខ្លី បន្ទាប់ពីមានការបង្ក្រាបចាប់ឃាត់រថយន្តសាំងយ៉ុងដឹកឈើមួយគ្រឿង នៅភូមិ/ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាពេលកន្លងទៅ។
នាពេលកន្លងមក លោក វ៉ា ថន អភិបាលខេត្តក្រចេះ តែងតែជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យយកចិត្តទុកដាក់ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ បង្ក្រាប បទល្មើសព្រៃឈើ ក៏ដូជាបទល្មើសនានានៅតាមមូលដ្ឋាន ឱ្យខានតែបាន និងមានប្រសិទ្ធិភាព៕
អត្ថបទ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ