សេដ្ឋកិច្ច
ARDB អំពាវនាវដល់ឈ្មួញ បន្តប្រមូលទិញដំឡូមី និងពោតពីកសិករ
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអំពាវនាវជាថ្មីឱ្យឈ្មួញ ប្រមូលទិញដំឡូងមី និងពោតក្រហមពីកសិករ ខណៈធនាគារ ARDB នឹងបន្តគាំទ្រផ្នែកឥណទាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាកសិករ និងលើកកម្ពស់សេដ្ឋកិច្ចជនបទ។

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអំពាវនាវក្នុងពេលចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥។ លោកថា ប្រជាកសិករនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជួបបញ្ហាប្រឈមរឿងទីផ្សារដំឡូងមី និងពោតក្រហម។
ជាមួយគ្នានោះដែរ លោក កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវសហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញធំ និងធនាគារ ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា ការបិទព្រំដែនរបស់ភាគីថៃបច្ចុប្បន្នមិនទាន់មានផលប៉ះពាល់ទៅលើវិស័យដំឡូងមីនៅកម្ពុជានោះទេ ដោយសារមិនមែនជារដូវប្រមូលផលច្រើន ប៉ុន្តែបើការបិទអូសបន្លាយដល់ដំណាច់ឆ្នាំ នឹងមានផលប៉ះពាលខ្លាំង។
លោកបានបន្ថែមថា៖ «រាល់ថ្ងៃយើងមិនបារម្ភទេ ព្រោះវាមិនមែនជាខែប្រមូលផលពេញលេញ តែបើការបិទនេះ វាអូសបន្លាយទៅដល់ខែ១១ ខែ១ ឬខែ២ បានយើងបារម្ភ»។
ដំឡូងមីត្រូវបានដាំដុះនាដើមរដូវចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ។ ដោយឡែក ពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាសម្រេចបានការនាំចេញដំឡូងមីស្រស់ចំនួន ១,៥ លានតោន ធ្លាក់ចុះ ៥,៤៩% និងចំណិតដំឡូងមីក្រៀមសម្រេចបានការនាំចេញចំនួន ១,២៩ លានតោន កើនឡើង ៥៧,៧៧%។
ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤, ពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតាផ្តល់ទិន្នផលស្រស់ប្រមាណ ១ លានតោន ផ្តល់ផលសេដ្ឋកិច្ចប្រមាណជាង ២០០ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ