ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋាន ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។

ឧបនាយករដ្ឋមន្រ្តី ស សុខា បានគូសបញ្ជាក់អំពីសារសំខាន់នៃការកសាងច្បាប់ និងកែលម្អរាល់លិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅតាមការវិវត្តទៅមុខនៃសង្គមជាតិ និងពិភពលោក ដើម្បីជាប្រយោជន៍រួមដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យក្រុមប្រឹក្សានីតិកម្ម សម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់និងធ្វើបច្ចុប្បន្នភាពច្បាប់ ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែងនៃសង្គម។

គួរកត់សម្គាល់ថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធានមួយរូប មានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធាន មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយក ជាជំនួយការ ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្ម មានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន។ ក្រុមប្រឹក្សានីតិកម្មមានតួនាទីសំខាន់ ដូចជាសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃក្នុងការកសាងបញ្ជីផែនការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាដើម។

ក្រុមប្រឹក្សានីតិកម្មមានអង្គភាពចំណុះចំនួន ៥ រួមមាន១) នាយកដ្ឋានរដ្ឋបាលសរុប ២) ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ ៣) ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល ៤) ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា និង៥) ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។ បច្ចុប្បន្ន ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយលោក ហ៊ន យុវនា ដែលកាន់មុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្ម ចាប់ពីឆ្នាំ២០២២ អមដោយអនុប្រធាន៣០រូប និងសមាជិក៣៨រូប៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ