Connect with us

ព័ត៌មានជាតិ

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

បានផុស

នៅ

ក្នុងឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជូនគ្រូបង្រៀនភាសាបារាំងចំនួន ៣២នាក់ ទៅចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង នៅទីក្រុង Besançon ប្រទេសបារាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥។ នេះបើតាម​អ្នកនាំ​ពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា និងជាប្រធាន​សមាគម​សាស្ត្រាចារ្យ​ភាសា​បារាំងនៅ​កម្ពុជា បានប្រាប់កម្ពុជាថ្មីពីប្រទេសបារាំងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា៖«សមាជនេះក៏ផ្តល់ឱកាសទៅដល់គ្រូបង្រៀនកម្ពុជានៅក្នុងការចូលរួម ការចែករំលែកបទពិសោធក៏ដូចជាវិធីសាស្រ្តបង្រៀន និងរបបគំហើញនានា ក៏ដូចជាចូលរួមក្នុងវេទិកាតុមូល និងវេទិកាជាច្រើនទៀត ដើម្បីពិភាក្សាពីការបណ្តុះបណ្តាល និងការអប់រំភាសាបារាំង ដោយសារតែកម្មវិធីនេះ មានការចូលរួមពីគ្រូបង្រៀនភាសាបារាំងទូទាំងពិភពលោកសរុបប្រមាណជា ១២០០នាក់»។

ក្រៅពីការចូលរួមពីថ្ងៃទី​១០-១៧ កក្កដា គ្រូបង្រៀនមកពីកម្ពុជានឹងទទួលបានការបណ្តុះបណ្តាលរយៈពេល ៣សប្តាហ៍ នៅក្នុងមជ្ឈមណ្ឌលភាសាបារាំង ដើម្បីពិភាក្សាក៏ដូចជារៀន បង្រៀន នូវវិធីសាស្រ្តបង្រៀនថ្មីៗ។ អំឡុងពេលចូលរួមសមាជនេះ លោកស្រី ឃួន វិច្ឆិកា និងបុគ្គលិកអប់រំដែលបំពេញក្នុងការងារនៅក្នុងក្រសួងអប់រំ ក៏បានជួបពិភាក្សាជាមួយវិទ្យាស្ថានបច្ចេកវិទ្យា និងគណៈគ្រប់គ្រងនៃមហាវិទ្យាល័យនានា ដើម្បីបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ដូចជាលើកកម្ពស់ការអប់រំដែលប្រើភាសាបារាំង និងការអប់រំភាសាបារាំងនៅកម្ពុជា។

ការចូលរួមសមាជនេះ ក្រៅពីទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាបច្ចុប្បន្នភាព​និងព័ត៌មានទាក់ទងនិងការអប់រំភាសាបារាំង កម្មវិធីនេះក៏បានផ្តល់ឱកាសនូវការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រសួងអប់រំ ក៏ដូចជាសមាគមសាស្រ្តចារ្យភាសាបារាំង។ បើតាមលោកស្រី ឃួន វិច្ឆិកា ៖«សម្រាប់ការអនុវត្តភាសាបារាំងនៅកម្ពុជា គឺអនុវត្តតាំងពីកម្រិតថ្នាក់ទី ៤ រហូតដល់ថ្នាក់ទី ១២ ។ បើសិនក្រឡេកមើលការអប់រំចំណេះទូទៅភាសាបារាំង​ ត្រូវបានដាក់បញ្ចូលភាសាបរទេសដែលសិស្សានុសិស្សអាចធ្វើការជ្រើសរើសសិក្សា»។

ក្រៅពីកម្មវិធីភាសាបារាំង ក្រសួងអប់រំ កំពុងតែអនុវត្តនូវកម្មវិធីថ្នាក់ភាសាបារាំង-ខ្មែរ ដែលកម្មវិធីនេះ អនុវត្តតាំងពីឆ្នាំ ១៩៩៦  ហើយអនុវត្តក្នុងខេត្តក្រុងចំនួន ៧ ដែលបច្ចុប្បន្នសាលារៀនកំពុងអនុវត្តថ្នាក់ភាសាបារាំងមាន ២១ សាលា និងមានសិស្សានុសិស្សកំពុងសិក្សាជាង ៣០០០ នាក់។

ដោយមានការយកចិត្តទុកដាក់ពីក្រសួងអប់រំ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ បច្ចុប្បន្ននេះ វិទ្យាល័យចំនួន ២ ដែលបានកំពុងអនុវត្តនូវកម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរ ដែលវិទ្យាល័យ​ទាំង​ពីរនោះគឺ វិទ្យាល័យក្នុងខេត្តបាត់ដំបង និងវិទ្យាល័យព្រះសីហនុក្នុង​ខេត្តកំពង់ចាម។

រីឯកក្នុងកម្រិតឧត្តមសិក្សា នាពេលបច្ចុប្បន្ននេះ  សាកលវិទ្យាល័យសាធារណៈជាច្រើន បាននិង​កំពុងអនុវត្ត ការសិក្សាភាសាបារាំង ក្នុងនោះមានទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ និងសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងអប់រំគូសបញ្ជាក់ថា៖«ទាំងនេះការសិក្សា​ភាសាបារាំងគឺជា​ឱកាស​មួយសម្រាប់ប្អូនៗ សិស្សានុសិស្ស ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជា​ទទួលបាន​ការបណ្តុះបណ្តាលកម្រិតអន្តរជាតិ ទាំងនៅសាកលវិទ្យាល័យនៅកម្ពុជា និងស្វែងរក​ឱកាស​អាហារូបករណ៍នៅប្រទេសបារាំង និងទទួលបានការសិក្សាស្ថិតក្នុងសហប្រតិបត្តិការនានា»។

លើសពីនេះ ភាសាបារាំងក៏អាចផ្តល់ឱកាសដល់អ្នកសិក្សានៅក្នុងការប្រើប្រាស់ជាយាន សម្រាប់សិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹង និងមានឱកាសបំពេញការងារនៅតាមសា្ថប័ននានាទាំងរដ្ឋ និងឯកជនក៏ដូចជាអង្គការដែលប្រើប្រាស់ភាសាបារាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ្នកជំនាញ​ព្រមានថា ​វិស័យអចលនទ្រព្យ​ថៃកៀកនឹងដួលរលំ​ ចំពេលបន្ទុកបំណុលកើនឡើង

ព័ត៌មានជាតិ៩ នាទីutes មុន

កូនឈើចម្រុះជាង ១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដោយឥតគិតថ្លៃ ដើម្បីដាំក្នុងខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ហ្សេលេនស្គី ដាក់​គម្រោង​៦ខែ ចង់ឲ្យពាក់កណ្ដាល​នៃ​អាវុធ​អ៊ុយក្រែន​ជា​ផលិតផល​ក្នុង​ស្រុក

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ឆៃ លីដាឡែន គាំទ្រការលើកឡើងលោក យូ ឌីស្កូ រឿងជំងឺតួឯកនៃអ្នកសិល្បៈមួយចំនួន

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលខេត្តកំពង់ចាម ស្នើអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីបញ្ហា ទឹកជំនន់ទន្លេមេគង្គ ដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៥ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

អត្ថាធិប្បាយ២៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម