Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាឱ្យចាត់ការលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដែលដោះលែងឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរាត្រីថ្ងៃទី១៦ ខែកក្កដា តាមរយៈសារសម្លេងក្នុងប្រព័ន្ធតេឡេក្រាម បានបញ្ជាទៅកាន់ក្រសួងយុត្តិធម៌ឲ្យចាត់ការទៅលើព្រះរាជអាជ្ញារងម្នាក់នៅខេត្តពោធិ៍សាត់ ដែលហ៊ានដោះលែងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយកម្លាំងសមត្ថកិច្ចបើកយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា សម្ដេចមហាបវរធិបតី ក៏បានឱ្យអង្គភាពប្រឆាំងអំពើពុករលួយចូលរួមស៊ើបអង្កេត ប្រសិនបើបើព្រះរាជអាជ្ញារងរូបនេះទទួលយកសំណូកជាថ្នូរនឹងការដោះលែងឧក្រិដ្ឋជនឆបោកកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែចាត់វិធានការជាបន្ទាន់មិនត្រូវបង្អង់យូរឡើយ។

សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជារដាច់ខាតដូច្នេះ÷” ខេត្តពោធិ៍សាត់ខំបើកយុទ្ធនាការ ដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ។ គណៈអភិបាលខេត្តដឹកនាំធ្វើការងារនេះបង្ក្រាបបានប៉ុន្មាននាក់ ជាមួយសមត្ថកិច្ចខំធ្វើការ ស្រាប់តែមានព្រះរាជអាជ្ញារងមួយឮសូរថាទៅដោះលែងជនដែលប្រព្រឹត្តបទល្មើសទាំងអស់នោះ។ ឥឡូវក្រសួងយុត្តិធម៌ចាត់ចែងជាបន្ទាន់ ហើយបើសិនជាមានការយកលុយយកកាក់ខាង ACU (អង្គភាពប្រឆាំងអំពីពុករលួយ) នៅក្នុងគណៈកម្មការចំពោះកិច្ចរបស់យើងត្រូវចាត់ការភ្លាមអត់មានចាំស្អែកទេ។“។

ភ្លាមៗបន្ទាប់ពីបទបញ្ជារបស់សម្ដេច ហ៊ុន ម៉ាណែត ដល់ឱ្យពិនិត្យលើករណីនេះជាបន្ទាន់ ឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេច ផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។

ក្រោយផ្អាកតំណែងព្រះរាជអាជ្ញារង គ្រី សីហា ភ្លាមៗ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ដាស់តឿនក្រឿនរំលឹកជាថ្មីទៅកាន់ប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេសផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចខេត្តពោធិ៍សាត់  បង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដោយបានរកឃើញជនជាតិចិន វៀតណាម មីយ៉ាន់ម៉ាចំនួន២៧នាក់ ក្នុងនោះ មានស្ត្រី៩នាក់។

ចំណែកជនសង្ស័យ៥នាក់ ដែលលោក គ្រី សីហា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដោះលែងដោយមានភាពមិនប្រក្រតីនោះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកក្កដា បានដាក់ចេញបទបញ្ជាលេខ០១ បើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះប្រតិបត្តិការបង្ក្រាបនៅគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន និងថែមទាំងព្រមានថា បើមន្ត្ត្រីណាមិនអនុវត្តតាមបទបញ្ជានេះត្រូវប្រឈមនឹងទណ្ឌកម្ម តាមរយៈការតែងតាំង ផ្លាស់ប្ដូរឬការបញ្ចប់មុខតំណែង៕

ដោយ÷ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម