Connect with us

សន្តិសុខសង្គម

ពលរដ្ឋ និងយុវជនសាទរចំពោះបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី លើការបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

ប្រជាពលរដ្ឋ និងក្រុមយុវជនសិស្សនិស្សិត មិនចង់ឃើញប្រទេសកម្ពុជា ក្លាយជាជម្រកសម្រាប់ជនជាតិខ្មែរ ឬជាតិសាសន៍ណាមួយយកជាទីតាំងសម្រាប់ប្រព្រឹត្តិអំពើឆបោកតាមរូបភាពនានា ឬការរកស៊ីល្បែងតាមប្រព័ន្ធអនឡាយ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សន្តិសុខសង្គមជាតិនោះឡើយ។ ពួកគាត់បានសម្តែងការគាំទ្របំផុតចំពោះបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើការបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥រួចមក គណៈបញ្ជាការឯកភាពរាជធានី ខេត្តនៅក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញប្រតិបត្តិការទ្រង់ទ្រាយធំជាបន្តបន្ទាប់ ក្នុងការស្រាវជ្រាវ ឆ្មក់ចុះបង្ក្រាបរាល់ទីតាំងដែលមានការលួចលាក់ប្រព្រឹត្តិសកម្មភាពឆបោកតាមប្រព័ន្ធអនឡាយ ដោយបានឃាត់ខ្លួនជនសង្ស័យជាច្រើន ជាបន្តបន្ទាប់ពាក់ព័ន្ធបទល្មើសនេះ ក៏ដូចជាបទល្មើសល្បែងស៊ីសង។

គួររំលឹកថា ដោយបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងសកលលោក និងតំបន់។ ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរនោះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាដល់កម្លាំងប្រតិបត្តិពាក់ព័ន្ធជាច្រើន ត្រូវសហការគ្នា ធ្វើយ៉ាងណាបង្ក្រាបបទល្មើសនេះ ឱ្យមានប្រសិទ្ធិភាពដាច់ណាត់បំផុត សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម