ព័ត៌មានអន្ដរជាតិ
ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង
ប្រទេសថៃនឹងរងការវាយប្រហារពេញទំហឹងដោយព្យុះ វីផា (Wipha) ដែលជាលទ្ធផលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់រហ័ស បំណាក់ដីនិងខ្យល់កន្ត្រាក់។

នាយកដ្ឋានឧតុនិយមថៃព្រមានថា ព្យុះនេះនឹងធ្វើដំណើរចេញពីហ្វីលីពីន រួចឆ្ពោះទៅកាន់ប្រទេសចិន ហើយនឹងសំដៅមកវាយប្រហារថៃយ៉ាងពេញទំហឹងតែម្តងចាប់ពីថ្ងៃទី២២ដល់២៤ខែកក្កដា។
អាស្រ័យហេតុនេះ ថៃបានព្រមានឲ្យពលរដ្ឋដែលរស់នៅតំបន់ចំផ្លូវព្យុះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែការគំរាមកំហែងនិងហានិភ័យដល់អាយុជីវិត។
ដ្បិតមិនទាន់ដឹងពីកម្លាំងរបស់ព្យុះ ប៉ុន្តែគេដឹងថា ខេត្តប្រឈមគ្រោះថ្នាក់ខ្លាំងបំផុតមាន៩ដូចជា Chiang Mai, Chiang Rai, Phayao, Nan, Lampang, Phitsanulok, Phetchabun, Loei, និង Trat ដែលនឹងមានភ្លៀងធ្លាក់ខ្លាំង បង្កជាជំនន់រហ័ស ហើយក៏នឹងកើតបាតុភូតផ្គររន្ទះ ព្រមទាំងបំណាក់ដីផងដែរ ជាពិសេសតំបន់នៅតាមជើងភ្នំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


