ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមខ្លួនទទួលព្យុះមួយទៀត នៅប៉ុន្មានថ្ងៃខាងមុខ
ប្រទេសថៃ កំពុងត្រៀមខ្លួនទទួលព្យុះត្រូពិកមួយ ដែលនឹងវាយប្រហារនៅប៉ុន្មានថ្ងៃខាងមុខ ខណៈបច្ចុប្បន្ន ព្យុះនេះកំពុងស្ថិតនៅសមុទ្រចិនខាងត្បូងនៅឡើយ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥, ពេលនេះការិយាល័យធនធានទឹកជាតិ (ONWR) កំពុងជូនដំណឹងដល់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាព និងត្រៀមចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយជាមួយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់រហ័ស ព្រមទាំងគ្រោះធម្មជាតិនានា។
ដោយសារតែឥទ្ធិពលនៃព្យុះនេះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នភ្លៀងធ្លាក់ខ្លាំងចាប់ពីដើមសប្តាហ៍នេះទៅ ជាពិសេសតំបន់នៅប៉ែកខាងកើតនិងនិរតី។

មុនការមកដល់របស់ព្យុះនេះ ប្រទេសថៃ មានកង្វល់ចិត្តរួចទៅហើយថា ភ្លៀងធ្លាក់ដូចហែកមេឃនាពេលថ្មីៗ កំពុងទាញស្ថានការណ៍ឲ្យដូចទៅនឹងឆ្នាំ២០១១ ដែលជាឆ្នាំកើតទឹកជំនន់ធំ បង្កទុក្ខលំបាកដល់ប្រជាជន។
កាលពីឆ្នាំ២០១១ ប្រទេសថៃជួបទឹកធំដោយសារឥទ្ធិពលព្យុះភ្លៀងមូសុង បណ្តាលឲ្យមនុស្សស្លាប់ជាង៨០០នាក់ និងប៉ះពាល់ពលរដ្ឋជាង១៣លាននាក់ និងឈានដល់ការប្រកាសអាសន្ននៅខេត្តចំនួន៦០។

ក្រៅពីសម្លាប់មនុស្ស, ទឹកជំនន់ឆ្នាំ២០១១ គឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុតលើពិភពលោកនាពេលនោះ ដោយបំផ្លាញសេដ្ឋកិច្ចថៃ ក្នុងទំហំទឹកប្រាក់ ៤៥ពាន់លានដុល្លារអាមេរិក។
យ៉ាងណាឆ្នាំនេះ បាតុភូតព្យុះភ្លៀងមូសុងបានវាយប្រហារប្រទេសថៃសាជាថ្មី ដោយទិន្នន័យគិតចាប់ពីថ្ងៃទី១-១៤ខែឧសភាបង្ហាញថា ទីក្រុងបាងកក មានភ្លៀងធ្លាក់ឈានដល់កម្រិត១៨៨.៥មិល្លីម៉ែត្រ ពោលគឺកើនឡើង ៩៥% បើធៀបនឹងកម្រិតទឹកភ្លៀងជាមធ្យមរយៈពេល៣០ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


