Connect with us

សេដ្ឋកិច្ច

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

បានផុស

នៅ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញផ្លែចេកស្រស់សម្រេចបានជិត ១៥ ម៉ឺនតោន (១៤៧ ៤៧៦) កើនឡើងពី ១២ ម៉ឺន ២ ពាន់តោន ស្មើនឹង ១៥,១៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោង​តាម​របាយ​ការណ៍​របស់ក្រសួងកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទបានលើកឡើងថា ការ​​​នាំ​​​​ចេញ​​​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ការ​កើនឡើង​ដោយសារ​តែមានតម្រូវ​ការខ្ពស់។

អ្នកស្រី ហេង ដាវី ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ឡុង ស្រេង ចម្ការ​ចេក​នៅ​ក្នុង​ស្រុក​ស្ទឹងត្រង់បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន​មាន​ទីផ្សារ​​ប្រទេស​ធំ​ពីរ​ដែល​ក្រុមហ៊ុន​បាន​នាំ​ចេញ​មាន​ទីផ្សារ​​ប្រទេស​ចិន និង​ជប៉ុន។

អ្នកស្រី ហេង ដាវី បន្ថែមថា ​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ត្រូវ​កាប់​ចេក​ចេញ​ពី​ចម្ការ​ពី ៦ ទៅ ៧ ពាន់​ស្និត​ដើម្បី​វេច​ខ្ចប់​នាំចេញ ដែល​មួយ​ថ្ងៃ​​​យ៉ាងហោចណាស់មានពី​​ ៣ កុងតឺន័រ និង​អាច​ឈាន​ដល់ ១០ កុងតឺន័រ​នៅ​ពេល​មាន​តម្រូវការ​ខ្ពស់ ដែល​ភាគ​ច្រើន​នាំ​ទៅ​ទីផ្សារ​​​ប្រទេស​ចិន​និង​ជប៉ុន ខណៈ​ទីផ្សារ​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​បំផុត។

ក្រុមហ៊ុន ឡុង ស្រេង ចម្ការ​ចេក កំពុង​វិនិយោគ​ការ​ដាំដុះ​ចេក​ពូជ​អំបូង​លឿង​លើ​ផ្ទៃដី​ប្រមាណ ២ ពាន់​ហិកតា​នៅ​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម និង​កំពុង​ពង្រីក​ការ​ដាំដុះ​រាប់​រយ​ហិកតា​ថែម​ទៀត​។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជាង ១៣៨ លានដុល្លារ ពីការនាំចេញ​ចេក​ស្រស់ នៅឆ្នាំ ២០២៤ ធ្លាក់ចុះជាង ១១% ធៀបនឹងឆ្នាំ ២០២៣។

កម្ពុជាមាន​ផ្ទៃដី​ដាំ​ដុះ​ចេកប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួម​មាន​​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤២ វិនាទី មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

សន្តិសុខសង្គម១៣ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម