Connect with us

សេដ្ឋកិច្ច

​កម្ពុជា ​រកចំណូល​បាន​ជាង ​៤៨ ​លាន​ដុល្លារ​ ពី​ការ​នាំចេញ​ចេក​​

បានផុស

នៅ

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ជាង​ ៤៨ ​លាន​ដុល្លារ ​ពី​ការ​នាំចេញ​ផ្លែ​ចេក​ស្រស់​នៅ​ក្នុង​រយៈ​ពេល​ ៣ ​ខែ ​(មករា-មីនា) ​២០២៦ កើន​ឡើង ១៦% ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៥​។ ​នេះ​បើ​យោង​តាម​រ​បាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមទិន្ន័យរបស់​ GDCE បង្ហាញថា គោលដៅ ៥ ​ដែល​កម្ពុជា​នាំចេញចេកទៅច្រើនជាងគេរួមមាន​ប្រទេសចិនជិត ​៤២ លានដុល្លារ ​ជប៉ុនជាង​ ៤,៥ លានដុល្លារ ​វៀតណាម ១,៤ លានដុល្លារ ហុងកុង ៦៤ ម៉ឺនដុល្លារ និងកូរ៉េខាងត្បូងជាង ៥៤ ម៉ឺនដុល្លារ។​

​លោក ឃឹម ហ្វីណង់ ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ មានប្រសាសន៍ថា ​ការ​​​នាំ​​​​ចេញ​​​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ការ​កើន​ឡើង​​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ខ្ពស់។ ​​​

យោង​តាម​ក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូល​បាន​ចំនួន​ជាង​ ១៧៨ ​លានដុល្លារ ​ពីការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ ​កើន​ឡើង ​១៦,៨៣%​ ​ធៀប​នឹង​ឆ្នាំ ២០២៤។​

​កម្ពុជា​ មាន​ផ្ទៃដី​ដាំ​ដុះ​ចេក​ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួម​មាន​​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម