ព័ត៌មានអន្ដរជាតិ
មេទ័ពអាល្លឺម៉ង់ ប្រាប់ល្បិចទៅអ៊ុយក្រែន ដើម្បីវាយរុស្ស៊ី
មេទ័ពអាល្លឺម៉ង់ Christian Freuding បានប្រាប់ល្បិចទៅអ៊ុយក្រែន ដើម្បីវាយរុស្ស៊ី ហើយនោះគឺថា ទីក្រុងកៀវត្រូវតែវាយកម្ទេចវាលយន្តហោះនិងឃ្លាំងអាវុធចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដើម្បីដាក់សម្ពាធលើទ័ពនៅជួរមុខ ហើយយុទ្ធសាស្រ្តនេះនឹងធ្វើឲ្យកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ចុះខ្សោយ បាក់ស្បាត។

ថ្លែងប្រាប់កម្មវិធី Bundeswehr កាលពីចុងសប្តាហ៍ មេទ័ពដែលទទួលបន្ទុកផ្នែកជំនួយយោធាអ៊ុយក្រែនរូបនេះ បានឲ្យដឹងថា យុទ្ធសាស្រ្តនេះក៏អាចជះឥទ្ធិពលដោយប្រយោលទៅលើសក្តានុពលវាយលុករបស់កងកម្លាំងរុស្ស៊ី មុនពេលពួកវាត្រូវដាក់ពង្រាយផងដែរ។ សង្រ្គាមអាកាសរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារយន្តហោះនិងអាកាសយានដ្ឋាន មុនពេលពួកវាត្រូវបានប្រើប្រាស់ គឺជាវិធីសាស្រ្តដ៏ល្អ។ មិនត្រឹមប៉ុណ្ណឹង ក៏ត្រូវតែកំណត់គោលដៅលើរោងចក្រផលិតអាវុធដែរ។
លើសពីនេះ លោក Freuding ទទួលស្គាល់ថា រុស្ស៊ីបានបង្កើនការផលិតដ្រូន មីស៊ីលគ្រូសនិងប្រព័ន្ធមីស៊ីលបាលីស្ទិកយ៉ាងលឿន។ ដូចនេះ យើងត្រូវតែពិចារណាជាថ្មីថាតើ វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គ្រប់គ្រាន់ហើយឬនៅដើម្បីដាក់សម្ពាធបន្ថែមទៀត ជាពិសេសដើម្បីកំណត់សមត្ថភាពផលិតរបស់រុស្ស៊ី។

សម្តីរបស់លោក Freuding កើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ លើទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី ខណៈអាកាសយានដ្ឋាន Domodedovo, Vnukovo, Sheremetyevo និង Zhukovsky របស់ទីក្រុងមូស្គូត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន។
តាមការចុះផ្សាយរបស់ RT, ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿងបានវាយប្រហាររដ្ឋធានីមូស្គូនិងតំបន់ជុំវិញ នាវេលាម៉ោង២រំលងអធ្រាត្រ ប៉ុន្តែបើយោងតាមអភិបាលក្រុងលោក Sergey Sobyanin បានឲ្យដឹងថា មិនមានការខូចខាតធំដំខ្លាំងណាស់ណាឬបណ្តាលឲ្យមានជនរងគ្រោះទេ។
យ៉ាងណា បើតាមរបាយការណ៍របស់សេវាគ្រាអាសន្នរុស្ស៊ី, មានអគារកម្ពស់ខ្ពស់មួយក្នុងតំបន់ Zelenograd ត្រូវរងការខូចខាត ខណៈរថយន្ត២គ្រឿងនៅលើផ្លូវត្រូវឆេះដោយសារតែបំណែកដ្រូន ធ្លាក់ចំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសផ្ដល់ជាង២ពាន់លានដុល្លារឲ្យអ៊ុយក្រែន ពង្រឹងខែលអាកាស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា