សេដ្ឋកិច្ច
កម្ពុជាគួរមានយន្តការអ្វីខ្លះ ដើម្បីរក្សាតម្លៃគ្រាប់ស្វាយចន្ទីឱ្យមានស្ថិរភាព
តម្រូវការពិភពលោកសម្រាប់គ្រាប់ស្វាយចន្ទីឆៅកំពុងកើនឡើងជាលំដាប់ ដែលធ្វើឱ្យអាហ្វ្រិកខាងលិចក្លាយជាមជ្ឈមណ្ឌលប្រភពស្នូលដ៏សំខាន់ ដោយសារតែបរិមាណ និងគុណភាពផលិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដែលទទួលបានជោគជ័យ តម្រូវឱ្យមានការយល់ដឹងស៊ីជម្រៅអំពីរដូវកាលប្រមូលផលក្នុងតំបន់ដែលមានឥទ្ធិពលដោយផ្ទាល់លើតម្លៃ គុណភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។

កម្ពុជា ជាប្រទេសដាំស្វាយចន្ទីធំលេខពីរលើពិភពលោក ហើយក៏នឹងទទួលរងគ្រោះនូវតម្លៃគ្រាប់ឆៅប្រែប្រួលខ្លាំង ដ្បិតកាប្រមូលផលស្វាយចន្ទី កម្ពុជាទន្ទឹមនឹងតំបន់អាហ្វ្រិកខាងលិច ដែលមានបរិមាណច្រើន និងតម្លៃទាប។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា កម្ពុជាត្រូវមានយន្តការច្បាស់លាស់ទើបរក្សាតម្លៃគ្រាប់ស្វាយចន្ទីឆៅឱ្យមានស្ថេរភាពជូនដល់កសិករ។ យន្តការគឺគាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុកឲ្យបានច្រើនតាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដែលបានកំណត់ ២៥% រវាងឆ្នាំ ២០២២-២០២៧។
លោកបានបន្ថែមថា ការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី របស់រាជរដ្ឋាភិបាល ជាចំណុចរបត់មួយ ដើម្បីគាំទ្រការកែច្នៃស្វាយចន្ទីក្នុងស្រុក។ លោកថា នៅពេលសួនកសិឧស្សាហកម្មស្វាយចន្ទីកើតឡើង ក្រុមហ៊ុនដែលបើករោងចក្រនៅតំបន់នេះអាចទទួលបាន ការអនុគ្រោះពន្ធ ព្រមទាំង មានហេដ្ឋារចនាសម្ព័ន្ធជាស្រេចដែលគាំទ្រដោយរដ្ឋ។
លោក អួន ស៊ីឡុត បានគូសបញ្ជាក់ថាសួនកសិឧស្សាហកម្មស្វាយន្ទីនេះ អាចទាក់ទាញវិនិយោគបន្ថែម និងជួយជំរុញវិស័យកែច្នៃស្វាយចន្ទី បានយ៉ាងច្រើន បង្កើនប្រាក់ចំណូលសេដ្ឋកិច្ចជាតិ និងបង្កើតការងារ ព្រមទាំងផ្តល់តម្លៃបន្ថែមដល់កសិករ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «បច្ចុប្បន្នអ្វីៗ នៅល្អប្រសើរទាំងអស់ រាល់ទនិន្ន័យដែលយើងមាន មិនថាទិន្នផល តម្លៃ មិនថាគោលនយោបាយ និងការគាំទ្រពីរដ្ឋាភិបាល ទាំងសហគមន៍កសិកម្មទំនើប ក៏ដូចជាការរៀបចំសួនឧស្សាហកម្មកែច្នៃ ដើម្បីតម្លៃបន្ថែម សុទ្ធតែជារឿងល្អ ខ្ញុំអត់មានឃើញសញ្ញាបារម្ភពាក់ព័ន្ធបញ្ហាតម្លៃចន្ទីទេ»។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ទិន្នផល និងតម្លៃគ្រាប់ស្វាយចន្ទី មានភាពល្អប្រសើរនៅឆ្នាំនេះ ថ្វីបើមានការធ្លាក់ភ្លៀងច្រើន ដែលធ្វើឱ្យគុណភាពចន្ទីធ្លាក់ចុះបន្តិច ប៉ុន្តែតម្លៃទីផ្សារបានថេរល្អ ចន្ទីស្រស់លក់បានតម្លៃជាង ៥ ពាន់រៀលក្នុងមួយគីឡូក្រាម និងចន្ទីស្ងួតជាង ៧ ពាន់រៀល ក្នុងមួយគីឡូក្រាម។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ក្នុងមួយគីឡូក្រាម និងមានតម្លៃចន្លោះ ៤៨០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ។

យោងតាមក្រសួងកសិកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ៥៧ ម៉ឺន ៨ ពាន់តោន កើនឡើង ៥,៩៨% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។
នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា។
យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំទំហំ ១៤៧ ៧០៣ ហិកតា ខេត្តក្រចេះ ១០២ ៥២០ ហិកតា រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន