សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានជាង ១,៤ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅរយៈពេល ៤ ខែ ឆ្នាំនេះ
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជាង ៨៣ ម៉ឺនតោន (៨៣១១៧៩) ទៅកាន់ប្រទេសវៀតណាម នៅក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦ ដោយបង្កើតប្រាក់ចំណូលប្រមាណ ១,៤៤ ពាន់លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ឧសភា ២០២៦ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបង្ហាញពីភាពរឹងមាំ ខណៈលទ្ធផលនេះផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។
កំណើននេះកើតមានឡើងនៅចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលដំបូងឡើយបានបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកជំនាញឧស្សាហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។

បើតាមលោក អួន ស៊ីឡុត ការកើនឡើងនៃការនាំចេញនេះ ត្រូវបានមើលឃើញថា ភាគច្រើនដោយសារវិធានការសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករដោយផ្ទាល់។ មន្ត្រីទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសិករវាយតម្លៃហានិភ័យ និងបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគាំទ្រផ្ទាល់នៅតាមកសិដ្ឋាន។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


