សេដ្ឋកិច្ច
ស្វាយចន្ទីកំពង់ធំ ក្លាយជាទំនិញសម្គាល់ភូមិសាស្ត្រ GI រំពឹងតម្លៃកើនឡើងខ្ពស់
ស្វាយចន្ទីកំពង់ធំ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលជាជំហានសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) សម្រាប់ស្វាយចន្ទីកំពង់ធំ នឹងបើកឱកាសថ្មីៗ សម្រាប់ការកសាងម៉ាកយីហោ និងកំណើននៃការនាំចេញ ជាពិសេសទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េ។
ការប្រើប្រាស់ស្លាកសញ្ញា GI ផ្លូវការ ត្រូវបានរំពឹងថានឹងជួយឱ្យលក់បានក្នុងតម្លៃខ្ពស់ ខណៈស្តង់ដារគុណភាពកាន់តែតឹងរ៉ឹង នឹងជំរុញឱ្យមានការកែលម្អការអនុវត្តកសិកម្មក្នុងចំណោមកសិករស្វាយចន្ទីជាង ២៥,០០០ នាក់។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការកំណត់សម្គាល់នេះផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖ ការការពារផ្លូវច្បាប់ប្រឆាំងនឹងផលិតផលក្លែងបន្លំ ការរក្សាចំណេះដឹងប្រពៃណី និងការបង្កើនឱកាសសម្រាប់វិស័យទេសចរណ៍ និងការផលិតប្រកបដោយនិរន្តរភាពបរិស្ថាន។ វាក៏ជួយបង្កើនតម្លៃទីផ្សារនៃទំនិញទាំងនេះ និងគាំទ្រដល់ការពង្រីកខ្លួនចូលទៅក្នុងទីផ្សារសកល ព្រមទាំងបើកផ្លូវសម្រាប់ការទទួលស្គាល់ GI ជាលក្ខណៈអន្តរជាតិផងដែរ។

គិតមកទល់ពេលនេះ កម្ពុជាមាន ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ១២ មុខ រួមមាន ម្រេចកំពត ក្រូចថ្លុងកោះទ្រង់ ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិល និងផ្កាអំបិលកំពត បង្កងតាកែវ ទឹកត្រីកំពតកែប ប្រហុកសៀមរាប សូត្រមាសភ្នំស្រុក ក្តាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។
យោងតាមក្រសួងកសិកម្ម គិត្រឹមឆ្នាំ ២០២៥ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


