Connect with us

សេដ្ឋកិច្ច

​ស្ថានភាព​តម្លៃ​គ្រាប់ស្វាយចន្ទីល្អ ​តែទិន្នផល​ធ្លាក់ចុះ​

បានផុស

នៅ

ស្ថានភាព​តម្លៃ​ទីផ្សារ​គ្រាប់​ស្វាយចន្ទី​កម្ពុជាបន្ត​ល្អ​ ស្ថិត​នៅ​តម្លៃ ​៥៧០០-៥៩០០ រៀល ​ក្នុង​មួយគីឡូ ​ខណៈទិន្នផលមានការធ្លាក់ចុះ ​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា​ប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធ ២២ មេសា ២០២៦ថា ​ម្ចាស់​ចម្ការ​ភាគច្រើនបាន​លើកឡើងថា ​ការប្រមូលផលមានការធ្លាក់ចុះនៅក្នុងឆ្នាំនេះ ប៉ុន្តែទំហំថវិកាមិនមានការធ្លាក់ចុះទេ ដោយ​សារ​តែស្ថានភាពតម្លៃស្វាយចន្ទីទទួលបានល្អ។

​លោក ស៊ុយ កុកធាន បន្ថែមថា៖ «យើងអត់ទាន់វាយតម្លៃថា តើការប្រមូលផលធ្លាក់​ចុះប៉ុន្មាន​ភាគ​រយ ប៉ុន្តែយើងសង្កេតឃើញជាក់ស្ដែងនៅតាមចម្ការនីមួយៗ គឺផ្កាចន្ទីក្រៀមអស់ហើយ បើយ៉ាងនេះ យ៉ាង​យូរការប្រមូលផលនឹងបិទបញ្ចប់នៅដើមខែក្រោយ»។

​ការ​ប្រមូលផលគ្រាប់ស្វាយចន្ទីនៅរដូវកាលឆ្នាំ ២០២៦ ​បាន​ពន្យា​ពេលដល់ខែ​មេសា ​ដោយសារ​ការប្រែប្រួលអាកាសធាតុបាន​ធ្វើ​ឱ្យ​ចន្ទី​ទុំ​យឺត​ជាង​ការ​រំពឹង​ទុក​។​ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់ស្វាយចន្ទី តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ កាលពីដើមឆ្នាំអាកាសធាតុបានចុះត្រជាក់ ហើយធ្លាក់ភ្លៀងនៅចំពេលដែលស្វាយចន្ទីកំពុងតែរីកផ្កា។

​​យោងតាម​សមាគមស្វាយចន្ទី​កម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការនាំចេញគ្រាប់​ស្វាយ​ចន្ទីឆៅ ១ លានតោន​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិតមកដល់ពេលនេះ ​កម្ពុជា​មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ​៧៤ ម៉ឺនហិកតា៕​

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម