សេដ្ឋកិច្ច
តម្លៃគ្រាប់ស្វាយចន្ទីកើនឡើង ២០% នៅឆ្នាំនេះ
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា គិតមកដល់ពេលនេះការប្រមូលផលស្វាយចន្ទីនៅរដូវឆ្នាំ ២០២៦ សម្រេចបានប្រមាណ ៩០% ខណៈតម្លៃបានកើនឡើង ២០% ធៀបនឹងឆ្នាំមុន។

លោកបានបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបង្ហាញពីភាពរឹងមាំ ខណៈលទ្ធផលនេះផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំ អំពីផលប៉ះពាល់អវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។
កំណើននេះកើតមានឡើងនៅចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលដំបូងឡើយបានបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកជំនាញឧស្សាហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។

យោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទី នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជាង ៨៣ ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ដោយបង្កើតប្រាក់ចំណូលប្រមាណ ១,៤៤ ពាន់លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


