សេដ្ឋកិច្ច
ក្រុមហ៊ុនសិង្ហបុរី ស្វែរកកិច្ចសហការ វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០៣ មិថុនា ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Dipen Joshi តំណាងក្រុមហ៊ុន Olam Food Ingredients របស់សិង្ហបុរី ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ វិនិយោគ ការកែច្នៃគ្រាប់ ស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជំនួបនេះដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម តបទៅតាមការស្នើសុំរបស់ភាគីក្រុមហ៊ុន ដែលជាក្រុមហ៊ុនអន្តរជាតិ មានការិយាល័យកណ្តាលនៅទីក្រុងសិង្ហបុរី ដើម្បីពិនិត្យរួមគ្នាដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់កសិករ និងសហគមន៍កសិកម្ម សំដៅអាចឱ្យក្រុមហ៊ុនទិញបាននូវគ្រាប់ស្វាយចន្ទី ដែលមានបរិមាណច្រើន និងមានគុណភាពសមស្រប។
អង្គប្រជុំយល់ស្របជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃស្វាយចន្ទីសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសគឺរួមចំណែកសម្រេចបាននូវគោលនយោបាយជាតិ ហើយថានឹងបន្តធ្វើការជាមួយគ្នា ដើម្បីកំណត់នូវសកម្មភាពជាក់លាក់ ដែលភាគីក្រុមហ៊ុន និងក្រសួងកសិកម្មត្រូវធ្វើជាបន្តទៀត។

យោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទី នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជាង ៨៣ ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ដោយបង្កើតប្រាក់ចំណូលប្រមាណ ១,៤៤ ពាន់លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕


អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


