ព័ត៌មានជាតិ
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
អាជ្ញាធររាជធានីភ្នំពេញស្នើឱ្យអ្នកបត់ជើងតូចនៅទីសាធារណៈ ហួសច្រកចេញមុខប្រលានយន្តហោះភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ចូលខ្លួនមកសុំទោសជាសាធារណៈ នៅសាលាខណ្ឌពោធិ៍សែនជ័យ ឬ នៅសាលារាជធានីភ្នំពេញ ក្រោយពីបុរសរូបនេះបានឈប់បន្ទោបង់នៅទីសាធារណៈ បង្កឱ្យមានការរិះគន់ពេញបណ្តាញសង្គមយ៉ាងខ្លាំង។

ការរិះគន់នេះបានផ្ទុះឡើងនៅថ្ងៃទី២១កក្កដា ឆ្នាំ២០២៥នេះ ដោយមានអ្នកខ្លះលើកឡើងថា”តាមទីសាធារណៈ បេីទ្រាំមិនបានគួរណាស់តែ រកកន្លែងបាំងបិទឱ្យអស់លទ្ធភាព កុំមកឈរជំទែងទាំងគោកបែបនេះ ទីតាំងនៅហួសច្រកចេញមុខប្រលានយន្តហោះភ្នំពេញបន្តិច។

តាមរយៈវីដេអូដែលគេថតបាន បុរសម្នាក់នេះ អាចមានអាយុចាប់ពីជាង៣០ឆ្នាំទៅជាង៤០ឆ្នាំ ជិះរថយន្តមួយគ្រឿងម៉ាកកាម៉ារី ពណ៌ ស ស៊េរី៩៦ ពាក់ស្លាក់លេខ ភ្នំពេញ 2A-3483 បានឈប់រថយន្តអែបកៀនលើទ្រូងផ្លូវរួចចុះទៅបត់ជើងតូច ដោយឈរនោមដាក់លើសួន ដោយមិនខ្មាសអៀន ខណៈដែលមានអ្នកដំណើរយ៉ាងមមាញឹកបំផុតឆ្លងកាត់។

ជុំវិញសកម្មភាពមិនល្អភ្នែកនៅតាមទីសាធារណៈនេះ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យអ្នកបត់ជើងតូចនៅតាមទីសាធារណៈរូបនេះ ចូលខ្លួនមកសុំទោសជាសាធារណៈនៅសាលាខណ្ឌពោធិ៍សែនជ័យ ឬ នៅសាលារាជធានីភ្នំពេញ ដើម្បីកុំឱ្យថ្ងៃក្រោយធ្វើសកម្មភាពមិនល្អបែប នេះទៀត ហើយក៏ដើម្បីជាសារមួយព្រមានដល់ផ្សេងទៀតកុំឱ្យអនុវត្តនៅគំរូអាក្រក់បែបនេះនៅថ្ងៃក្រោយផងដែរ។
យើងដឹងហើយថា រាជធានីភ្នំពេញរបស់យើងទទួលបានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យរូចហើយ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។

គួររំលឹកថា រាជធានីភ្នំពេញទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និង មានបង្គន់សាធារណៈប្រើប្រាស់រួមគ្នា ដោយពិធីប្រកាសជ័យលាភីនោះ ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញក្រោមអធិបតីភាព លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ដើម្បីទីក្រុងស្អាតគឺចាប់ផ្ដើមពីយើងទាំងអស់គ្នាម្នាក់ៗជួយសម្អាតថែរក្សាអនាម័យ បរិស្ថានបានល្អកុំបន្ទោបង់ពាសវាលពាសកាល ចេះទុកដាក់សំរាមឱ្យបានល្អកុំយកទៅបោះចោលក្នុងលូ ឬ ប្រឡាយទឹកនាំឱ្យស្ទះ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ