Connect with us

ព័ត៌មានអន្ដរជាតិ

​ទោះបី​រងទណ្ឌកម្ម​ក្នុងសង្គ្រាម រុស្ស៊ី​នាំចេញ​ផលិតផល​​កសិកម្ម​​ទៅកាន់​​១០៨​ប្រទេស​​​

បានផុស

នៅ

​ចាប់តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​​​ប្រទេស​អ៊ុយក្រែន ដែលត្រូវ​បាន​អន្តរជាតិថ្កោលទោសរុស្ស៊ី​ថា​ជាអ្នក​បង្កសង្គ្រាមនោះ​ ហើយ ប្រទេសលោក​ខាងលិចបាន​​បញ្ចេញ​វិធានការ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ជាច្រើន​លើក​ច្រើន​សារ​ក្នុងវិស័យជាច្រើន​ក្នុងន័យ​ធ្វើឲ្យ​រុស្ស៊ី​ចុះ​ខ្សោយ​មិនអាចផ្គត់ផ្គង់ដល់​ការ​ធ្វើសង្ក្រាម​បន្តទៅទៀត។ ​ទោះបី​ជាបែបណា ​ការ​នាំចេញ​កសិផល​របស់​រុស្សី​នៅតែខ្លាំង​ ដោយការនាំចេញ​ទៅកាន់​ប្រទេសជាង​១០០​ក្នុងឆ្នាំ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​លទ្ធផល​​​ផ្ទុយ​ពីការ​​​​​​វិធានការ​​​ប្រឆាំង​របស់​បស្ចឹមលោក រុស្ស៊ី​នៅតែ​អាចនាំ​ចេញ​​​​​បាន​យ៉ាងច្រើន ទាំងវិស័យ​ថាមពល និង​វិស័យ​កសិកម្ម​​ និង​នាំ​ចេញ​បាន​ចំនួ​ន​ច្រើន​ទៀត​ផង​។

​តាមការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មានរុស្ស៊ី interfax នៅក្នុងកិច្ចប្រជុំ​​ជាមួយ​ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក​ Mikhail Mishustin នៅទីក្រុង Chita ​នៅ​ថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រុស្ស៊ី​ លោកស្រី​ Oksana Lut បាន​រាយការណ៍​ថា​ ប្រទេសរុស្សីបាននាំចេញគ្រាប់ធញ្ញជាតិចំនួន៥៣​លានតោនក្នុងឆ្នាំ ២០២៤​-២០២៥ ​ដោយ​ក្នុង​នោះ​​មាន​​​ស្រូវ​​សាលីចំនួន ៤៤​លានតោន។

 នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។ TASS

លោក​ស្រី​រដ្ឋមន្ត្រី ត្រូវ​បាន​ស្រង់សម្តី​ដូច​​​​និយាយថា​៖«​​ជា​ទូទៅ​​​ ការ​នាំចេញ​នេះ​ស្រប​នឹង​លទ្ធផល​ជា​មធ្យម​នៃ​ការ​នាំ​ចេញ​របស់​យើង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ»។

លោកស្រី​ រដ្ឋមន្ត្រី​កសិកម្ម​ Lut បាន​និយាយ​ថា ​ឥឡូវ​នេះ​គ្រាប់​ធញ្ញជាតិ​របស់​រុស្ស៊ី​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចំនួន ១០៨ ក្នុង​នោះ ៧០ប្រទេស​នាំ​ចូល​ស្រូវ​សាលី​រុស្ស៊ី។

​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាស​ផ្តាច់​​កិច្ច​ព្រមព្រៀង​នាំ​ចេញ​​​គ្រាប់ធញ្ញជាតិ​​ជាមួយអ៊ុយក្រែន​កាល​ពី​ខែ​​​មីនាឆ្នាំ​មុន ដោយ​អះអាងថា ​រុស្ស៊ី​មាន​ការ​លំបាក​ខ្លាំងក្នុងការទូទាត់ប្រាក់ ហើយការ​របាំង​នៃការ​ដាក់ទណ្ឌកម្មដែល​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​ ធ្វើឲ្យ​ទំនិញរុស្ស៊ី​​ពិបាក​នាំ​ចេញ​ រួម​ទាំង​ជីកសិកម្ម​ផងដែរ។​

លោកស្រីបាននិយាយថា៖«យើងបន្តពង្រីកភូមិសាស្ត្រនៃការនាំចេញ។ មានប្រទេសថ្មីចំនួន ១១​កាលពីឆ្នាំមុន ហើយការនាំចេញបានបន្តទៅកាន់ប្រទេសចំនួន ៧ ដែលបានបញ្ឈប់ការទិញគ្រាប់ធញ្ញជាតិរបស់យើង»​។

ភ្នាក់ងារ​ស្ថិតិសហព័ន្ធ​រុស្ស៊ី​ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានប្រមូលផលស្រូវចំនួន ១២៥,៩​ លានតោន រួមទាំងស្រូវសាលី​ចំនួន ៨២,៦​លាន​តោនក្នុងឆ្នាំ ២០២៤ ដោយ​មិនទាន់រាប់បញ្ចូលតំបន់ថ្មី​ ដែល​រុស្សី​បាន​​កាត់​​ពី​​​អ៊ុយក្រែន​​ភ្ជាប់​នឹង​ប្រទេសរុស្ស៊ី​។ ក្រសួងកសិកម្មបានរាយការណ៍ថា ការប្រមូលផលសរុប​នឹង​​មានចំនួន ១២៩,៨​ លានតោនជាមួយនឹងតំបន់ថ្មី៕​

រ៉ាន់ រើយ​

​រដ្ឋមន្ត្រី​កសិកម្ម​ឥណ្ឌូណេស៊ិ Andi Amran Sulaiman ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​រុស្សី លោកស្រី Oksana Nikolaevna Lut។ Tempo
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម