ព័ត៌មានជាតិ
ថៃចាប់បញ្ជូនពលករខ្មែរ៥៦នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ពលករខ្មែរខុសច្បាប់ប្រុសស្រីក្មេងចាស់ចំនួន៥៥នាក់ ត្រូវបានតម្រួតថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកដទៃទៀតនៅតែបន្តបិទដោយឯកតោភាគីពីភាគីថៃ។

ពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញ គឺធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥តាមរយៈរថយន្តទ្រុងដឹកពលករខ្មែរពីខេត្តស្រះកែវ មកមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃមណ្ឌលសំចតមានចំនួន៥៥នាក់ក្នុងនោះមានស្រី១៧ក្មេងតូចៗ៨នាក់។

បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍នៅនៃអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ជារឿយៗខាងតម្រួតថៃតែងតែចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់មកកម្ពុជាវិញ។ ដោយការចាប់បញ្ជូនពលករខាងលើនេះមិនមែនជាការចាប់បញ្ជូនដែលថៃចាប់បញ្ជូនពលករខ្មែរមកក្នុងពេលស្ថានភាពដែលប្រទេសទាំងពីរមានបញ្ហាតាមព្រំដែននោះឡើយ។

ចំពោះពលករដែលថៃចាប់បញ្ជូនមកនេះភាគច្រើនគឺពួកគាត់ឆ្លងដែនដោយខុសច្បាប់គ្មានប័ណ្ណព្រំដែន និងប្រកបរបរការងារនៅក្នុងទឹកដីថៃដោយខុសច្បាប់ទើបថៃចាប់បញ្ជូនមកជាបន្តបន្ទាប់។ ពលករខុសច្បាប់ដែលថៃចាប់បញ្ជូនមកត្រូវបាននគរបាលអន្តោប្រវេសន៍ទទួលពីតម្រួតថៃហើយគឺមានខាងមណ្ឌលសំចតរបស់កម្ពុជាដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែតចាំទទួលបន្តយកទៅសាកសួរនាំតាមនីតិវិធី បើគ្មានរងគ្រោះក្នុងបទល្មើសអ្វីទេខាងមណ្ឌលសំចត នឹងអោយពួកគាត់ទៅលំនៅដ្ឋានឬស្រុកំណើតវិញ៕
អត្ថបទ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


