ព័ត៌មានជាតិ
អាជីវកម្មដុតគោ ក្របី និងជ្រូក កំពុងលើកស្ទួយសេដ្ឋកិច្ចអ្នកចិញ្ចឹមសត្វពាហនៈក្នុងខេត្តរតនគិរី
អាជីវកម្មអាំងសាច់គោ ក្របី និងជ្រូក កំពុងលើកស្ទួយសេដ្ឋកិច្ចអ្នកចិញ្ចឹមសត្វពាហនៈ និងបង្កើតឱកាសការងារដែលជាប្រភពចំណូលបន្ថែមដល់អ្នកភូមិមួយចំនួនក្នុងខេត្តរនតគិរី។ អាជីវកម្មអាំងសាច់លក់នេះ កំពុងទទួលបានពេញនិយមពីភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃ ដោយចាប់ផ្តើមពីលក់រាយតាមផ្លូវ រហូតផ្គត់ផ្គង់នៅតាមកម្មវិធីជប់លៀង និងពិធីបុណ្យផ្សេងៗ។

លោក សួន ផល្លា ជាម្ចាស់អាជីវកម្ម រស់នៅភូមិថ្មី ឃុំ ទីចាក់ ស្រុកបរកែវ ខេត្តរតនគិរី មានប្រសាសន៍ថា ផ្តើមចេញពីលក់គោដុតតាមរទះ ដំបូងឡើយចំណាយដើមទុនជាង ១លានរៀល សម្រាប់ការទិញសាច់គោ គ្រឿងធ្វើម្ហូប និងសម្ភារៈប្រើបាស់។ លោកថ្លែងប្រាប់ថា៖« ដើមហេតុដែលធ្វើឲ្យខ្ញុំចាប់អាជីពនេះ ដោយសារខ្ញុំចូលចិត្តហូបសាច់ជាមួយបន្លែ និងមិនសូវមានការធ្វើក្នុងស្រុកផងក៏នឹងឃើញមុខរបរនេះ»។
លើសពីនេះ លោកបានសម្លឹងឃើញម្ហូបអាហារគោដុតនេះ មានតម្រូវការនៅលើទីផ្សារស្រាប់ ជាពិសេសនៅតាមកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗ ក៏ចាប់ផ្តើមមុខរបរនេះ។ លោកបន្ថែមទៀតថា អាជីវកម្មនេះ ក៏បានជួយលើកស្ទួយសេដ្ឋកិច្ចអ្នកចិញ្ចឹមសត្វពាហនៈលក់ និងបានបង្កើតការងារដល់អ្នកភូមិផងដែរ។ ក្នុងន័យនេះ សាច់គោ ក្របី និងជ្រូក ដែលដុតលក់នេះ គឺសុទ្ធតែទិញពីអ្នកភូមិទាំងអស់ ពុំមែនសត្វនាំចូលនោះទេ ។

លោកថា៖«សត្វពាហនៈដែលយើងដុតលក់នេះ សុទ្ធតែទិញពីជនជាតិដើមភាគតិចក្នុងភូមិ ស្រុកផ្ទាល់តែម្តង មិនមានការនាំចូលទេ ទិញមកពីជនជាតិដើមភាគតិច ទំពួន ឡាវ នៅស្រុកវើនសៃ ដែលចិញ្ចឹមឲ្យស៊ីស្មៅនៅតាមស្រែចម្ការ។ ដូច្នេះបានជួយលើកស្ទួយផលិតផលក្នុងស្រុក ហើយបានហូបរបស់ធម្មជាតិ»។

ក្រៅពីរបរលក់តាមរទះជាទៀតទាត់ហើយ ក្នុងមួយខែៗក៏មានភ្ញៀវកម្មង់ទិញតាមអនឡានចន្លោះពី ១០ក្បាលឡើងទៅផងដែរ។ ជាទូទៅភ្ញៀវដែលកម្មង់ទិញរួមមាន អ្នករស់នៅស្រុកលំផាត់ ស្រុកបរកែវ ស្រុកអូរយ៉ាដាវ។ បច្ចុប្បន្ន អាជីវកម្មដុតគោរបស់លោក សួន ផល្លា មានបុគ្គលិកចំនួន ៥ នាក់ សម្រាប់រៀបចំអាំងសាច់ជូនអតិថិជនដែលរៀបចំកម្មវិធីនៅគេហដ្ឋាន ឬកម្មវិធីជប់លៀងផ្សេងៗ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


