ព័ត៌មានអន្ដរជាតិ
ប្រាក់បាត និងផ្សារហ៊ុនថៃធ្លាក់ចុះ ដោយសារជម្លោះឈ្លានពានកម្ពុជា
ប្រាក់បាតថៃបានធ្លាក់ចុះសម្រាប់ការជួញដូរនាថ្ងៃព្រហស្បតិ៍នេះ ក្រោយជម្លោះប្រដាប់អាវុធជាមួយកម្ពុជាបានផ្ទុះឡើង ក្រោមទង្វើឈ្លានពាន និងការវាយប្រហាររបស់យោធាថៃមកលើភាគីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

ប្រាក់បាតបានធ្លាក់ចុះ ០,៣ ភាគរយ មកត្រឹម ៣២,២៩ បាត/ ១ ដុល្លារអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយឡើងដល់ ៣២,១១ បាត/ដុល្លារ ដែលជាកម្រិតខ្ពស់បំផុត រាប់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។
ទន្ទឹមនឹងគ្នានោះ សន្ទស្សន៍ផ្សារហ៊ុនថៃ (SET) ក៏បានធ្លាក់ចុះប្រហែល ១ ភាគរយ ផងដែរ សម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ ចំពេលដែលការប្រយុទ្ធគ្នាបន្តតានតឹង។
ប្រាក់បាតបានកើនឡើងជាង ៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ដោយសារតែកំណើនសុទិដ្ឋិនិយមជុំវិញការចរចាពាណិជ្ជកម្ម ការត្រឡប់មកវិញនៃលំហូរចូលភាគហ៊ុនបរទេស និងតម្លៃមាសខ្ពស់ជិតកំណត់ត្រា។ យ៉ាងណាមិញ អ្នកជំនាញលើកឡើងថា ការប្រយុទ្ធគ្នាដែលផ្ទុះឡើងនៅព្រឹកថ្ងៃ ២៤ កក្កដា នេះ អាចធ្វើឱ្យកំណើនតម្លៃប្រាក់បាតផ្អាកសិន
យ៉ាងណាក៏ដោយ អ្នកជំនាញក៏បានគូសបញ្ជាក់ថា កំណើនតម្លៃប្រាក់បាតនាពេលកន្លងមក បាន និងកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចថៃ ដោយវាធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងវិស័យទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


