ព័ត៌មានជាតិ
អ្នកនាំពាក្យរំពឹងថានឹងមានពលករខ្មែរ៤០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញរយៈពេល៥ថ្ងៃនេះ
អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងរយៈពេល៥ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨កក្តដាឆ្នាំ២០២៥នេះ នឹងមានពលករខ្មែរប្រមាណ៤០ម៉ឺននាក់វិលត្រលប់មកពីប្រទេសថៃវិញ ហើយចំនួននេះអាចនឹងកើន
ឡើងជាងនេះប្រសិនបើការប្រយុទ្ធគ្នាដែលបង្កឡើងដោយភាគីថៃនៅតែបន្តទៀតនោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជាពីវិមានសន្តិភាពនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៨កក្កដានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៧កក្តដា ឆ្នាំ២០២៥ មានពលករខ្មែរត្រលប់មកពីប្រទេសថៃចំ
នួន៣៩៧២៨នាក់។ ដោយឡែកនៅថ្ងៃទី២៧កក្តដាម្សិលមិញមានពលករខ្មែរវិលត្រលប់មកពីថៃបានកើនឡើងដល់ទៅ១៣៤៧០៧នាក់ ហើយនៅថ្ងៃទី២៨កក្តដានេះ នឹងមានពលករត្រលប់មកពីថៃ១៥ម៉ឺននាក់បន្ថែមទៀត។ ដូចនេះរំពឹងថារយៈពេល៥ថ្ងៃនេះអាចនឹងមានពលករខ្មែរត្រលប់ពីប្រទេសប្រមាណ៤០ម៉ឺននាក់ ហើយចំនួននេះនឹងបន្តកើនឡើងប្រសិនបើការប្រយុទ្ធគ្នាដែលបង្ករឡើងដោយភាគីថៃនៅតែបន្តទៅទៀតនោះ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា ថ្មីៗនេះយើងទទួលបានព័ត៌មានមកថា ពលករខ្មែរបានទទួលរងនូវការធ្វើបាប និងគំរាមគំហែងពីសំណាក់ក្រុមជ្រុលនិយមថៃហើយកម្ពុជាស្នើអាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ទៅលើក្រុមជ្រុលនិយមទាំងនោះដើម្បីការពារប្រជាជនខ្មែររស់នៅទីនោះ និងចាប់ជនល្មើសយកមកផ្តន្ទាទសោឧក្រិដ្ឋរបស់ខ្លួនតាមច្បាប់ដើម្បីផ្តល់ភាពយុត្តិធម៌ និងតម្លាភាពជូនប្រជាជនខ្មែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


