កីឡា
ថ្ងៃស្អែក ក្រុមបាល់ទះ ជប៉ុន ប៉ះ ប៉ូឡូញ លើកទី៣១ ក្នុងប្រវត្តិសាស្ត្រក្រុមទាំងពីរ
ព្រឹត្តិការណ៍បាល់ទះលីគពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ ឈានដល់វគ្គ ៨ ក្រុមចុងក្រោយយប់ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីស្វែងក្រុមខ្លាំងឡើងទៅកាន់វគ្គបន្ត។

នៅថ្ងៃទី៣០ ខែកក្កដា មានការប្រកួត ២ គូ ក្នុងនោះ ក្រុមបាល់ទះជម្រើសជាតិ ចិន ប៉ះ ក្រុមខ្លាំង ប្រេស៊ីល និងក្រុម អ៉ីតាលី ប៉ះ គុយបា ខណៈនៅថ្ងៃទី៣១ ខែកក្កដា មាន ២ គូទៀត ជាការជួបគ្នារវាងក្រុមខ្លាំង ជប៉ុន ប៉ះ ប៉ូឡូញ និង បារាំង ប៉ះ ស្លូវេនី។

និយាយពី ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន និង ប៉ូឡូញ មានប្រវត្តិជួបគ្នាច្រើនរហូតដល់ ៣០ ក្នុងនោះ ប៉ូឡូញ ឈ្នះ ២៦លើក ខណៈជប៉ុន ឈ្នះបានតែ ៤ លើកប៉ុណ្ណោះ។ សរុបការប្រកួតចំនួន ៣០លើកគឺ មានចំនួន ១១៥ សិត ដែល ជប៉ុន ឈ្នះ ២៩សិត និង ប៉ូឡូញ ឈ្នះ ៨៦សិត។

ការជួបគ្នាទាំង ៣០ លើកនេះ គឺនៅលីគ Nations League ៧លើក, ជើងឯកពិភពលោក World Championship ១ លើក, លីគពិភពលោក World League ១២ លើក, ពាន Grand Champions Cup ១ លើក, ជើងឯកពិភពលោក World Cup ៣ លើក, ព្រឹត្តិការណ៍កីឡាអូឡាំពិក ២ លើក, ពានរង្វាន់ Hubert Wagner Memorial ១ លើក និង មិត្តភាព ៣ លើក។

សម្រាប់ជ័យជម្នះ ៤ លើកដែល ជប៉ុន ទទួលបានលើ ប៉ូឡូញ គឺ ឈ្នះដោយលទ្ធផល ៣-២ សម្រាប់ការប្រកួតមិត្តភាព នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤, ឈ្នះ ៣-២ សម្រាប់ការប្រកួតមិត្តភាព នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣, ឈ្នះ ៣-២ ពានរង្វាន់ Grand Champions Cup ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០៩ និងឈ្នះ ៣-២ ក្នុងលីគបាល់ទះពិភពលោក World League ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០០៨។

សម្រាប់ការជួបគ្នាលើកទី ៣១ នាថ្ងៃទី៣១ ខែកក្កដា គឺ ប៉ូឡូញ នៅតែមានភាគខ្ពស់ក្នុងការទទួលបានជ័យជម្នះដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារមានអំណោយផលកាយសម្បទា។ ជប៉ុន មានសមត្ថភាព និងបច្ចេកទេស មិនចាញ់ ប៉ូឡូញ ទេ ប៉ុន្តែបើននិយាយពីកាយសម្បទាក្នុងការបិទបាំងគឺទាបជាង។

ក្រុមទាំងពីរបានជួបគ្នាម្តងហើយក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ វគ្គសន្សំពិន្ទុកាលពីសប្តាហ៍ទី១ ដោយ ប៉ូឡូញ ឈ្នះ ៣-១។ មុនឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ជប៉ុន ឈ្នះ ៨ ប្រកួត និង ចាញ់ ៤ ប្រកួត ឈរលេខ ៤ នៅពីលើ ប៉ូឡូញ ដែលឈ្នះ ៨ ប្រកួត និងចាញ់ ៤ ប្រកួត ឈរលេខ៥។ ក្រុមទាំងពីរដាក់កីឡាករពេញជើងដូចគ្នា៕


អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


