កីឡា
កីឡាករវ័យក្មេង Alex Nikolov មានសមត្ថភាពជាប់ជាស្មាត់កំពូលក្នុងពានបាល់ទះពិភពលោក
ការប្រកួតកីឡាបាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ បានបញ្ចប់ជាផ្លូវការ ដោយក្រុមជម្រើសជាតិ អ៉ីតាលី ក្លាយជាម្ចាស់ជើងឯក ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតមួយទៀត គឺស្មាត់វ័យក្មេងរបស់ក្រុមជម្រើសជាតិ ប៊ុលហ្គារី កីឡាករ Aleksandar Nikolov បានរះឡើង ដោយជាប់ឈ្មោះ ជាស្មាត់កំពូលបំផុតម្នាក់នៅក្នុងព្រឹត្តិការណ៍នេះ។

Aleksandar Nikolov ដែលបច្ចុប្បន្នមានវ័យ ២១ ឆ្នាំ បានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយឱ្យក្រុមជម្រើសជាតិ ប៊ុលហ្គារី ឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានបាល់ទះជើងឯកពិភពលោក ២០២៥។ ថ្វីដ្បិតអ្នកលេងតួនាទីស្មាត់ស្តាំរូបនេះ មិនអាចជួយឱ្យ ប៊ុលហ្គារី ឈ្នះជើងឯក បន្ទាប់ពីចាញ់ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិត ១ ក៏ពិតមែន ប៉ុន្តែកំណត់ត្រាដ៏លេចធ្លោរបស់គេ ត្រូវបានចារទុកជាដរាបនៅក្នុងព្រឹត្តិការណ៍ដ៏ធំក្នុងពិភពលោកមួយនេះ។

នៅក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥ កីឡាករ Aleksandar Nikolov បានធ្វើរឿងមិននឹកស្មានមួយ ដោយរូបគេបានស្ថិតនៅចំណាត់ថ្នាក់លើស្មាត់កំពូលៗក្នុងពិភពលោកជាច្រើន ក្នុងនាមជាអ្នករកពិន្ទុច្រើនបំផុតសម្រាប់ព្រឹត្តិការណ៍។ កីឡាកររកពិន្ទុសរុបបានរហូតដល់ទៅ ១៧៣ ពិន្ទុ ខណៈស្ថិតិនេះបានធ្វើឱ្យគេវ៉ាដាច់អ្នកលេខ ២ គឺស្មាត់របស់ជម្រើសជាតិ ប៊ែលហ្ស៊ិក កីឡាករ Ferre Reggers ដល់ទៅ ៦៧ ពិន្ទុឯណោះ ដែលរកបាន ១០៦ ពិន្ទុ។

ពិន្ទុទាំង ១៧៣ ពិន្ទុរបស់ Aleks Nikolov គឺរកបានពីការវាយផ្តាច់ចំនួន ១៥៤ ពិន្ទុ ការបាំងបាល់ ៧ ពិន្ទុ និងវាយសេវា ចំនួន ១២ ពិន្ទុ។ តាមរយៈស្ថិតិនេះ បានធ្វើឱ្យស្មាត់ស្តាំកម្ពស់ ២.០៧ ម៉ែត្ររូបនេះ ឈ្នះពានឯកត្តជនមួយផងដែរ នោះគឺពានស្មាត់ស្តាំល្អបំផុត។

ក្រៅពីភាពលេចធ្លោក្នុងពានបាល់ទះជើងឯកពិភពលោក ២០២៥ កីឡាកររបស់ក្រុម Cucine Lube Civitanova ក្នុងលីគ អ៉ីតាលី រូបនេះ ធ្លាប់បង្ហាញភាពលេចធ្លោរួចមកហើយ តាំងពីនៅក្រុមយុវជន ប៊ុលហ្គារី។ រូបគេធ្លាប់ឈ្នះពានឯកត្តជន អ្នករកពិន្ទុល្អបំផុត និងអ្នកវាយសេវាល្អបំផុតក្នុងពាន World Championships អាយុក្រោម ២១ ឆ្នាំ។ ដោយឡែកក្នុងពាន European Championships អាយុក្រោម ២០២១ ឆ្នាំនៅឆ្នាំ ២០២២ រូបគេធ្លាប់បានឈ្នះពានស្មាត់ស្តាំល្អបំផុតចំនួន ១ លើក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


